បុគ្គ​លិ​ក​ម​ណ្ឌ​ល​សុខ​ភា​ព ឃុំ​អ្ន​ក​លឿង​ម្នា​ក់ ចង​ក​ស​ម្លា​ប់​ខ្លួ​ន នៅ​ផ្ទះ​អ​តី​ត​ប្អូន​ថ្លៃ

ព្រៃវែង៖ បុ​គ្គ​លិ​ក​ពេ​ទ្យ នៃម​ណ្ឌ​ល​សុ​ខ​ភា​ព ឃុំ​អ្ន​ក​លឿង​ម្នា​ក់ បាន​ច​ង​ក​សម្លា​ប់​ខ្លួ​ន នៅ​ផ្ទះ​អ​តី​ត​ប្អូន​ថ្លៃ​ដោ​យ​មិ​ន​ដឹ​ង​មូ​ល​ហេ​តុ​នៅ​ ថ្ងៃ​ទី​០៤ ខែ​មេ​សា ឆ្នាំ​២​០​១​៦ នៅ​ចំ​ណុ​ច​ភូមិ​៣ ឃុំ​ព្រែ​ក​ខ្សា​យ​(ខ) ស្រុក​ពា​ម​រ ខេត្ត​ព្រៃ​វែ​ង បង្ក​កា​រ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ង​ខ្លាំ​ង​។​ ជន​រ​ង​គ្រោះ​ខា​ង​លើ​មា​ន​ឈ្មោះ សែ​ត ​វិ​ធា​វី អា​យុ​៥២​ឆ្នាំ រស់​នៅ​ភូមិ ឃុំ​ខា​ង​លើ មុខ​រ​ប​រ​ជា​បុគ្គ​លិ​ក​ពេ​ទ្យ នៃ​ម​ណ្ឌ​ល​សុខ​ភា​ព​ឃុំ​អ្ន​ក​លឿង​។ សមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មានយើងដឹងថា កាលពីឆ្នាំ២០១៥ កន្លងទៅ ប្រពន្ធរបស់ជនរងគ្រោះ បាន​ចង​ក​ធ្វើ​អត្ត​ឃាត​ខ្លួ​​​​ន​ឯ​ង​ស្លា​ប់​បា​ត់​បង់ជី​វិ​ត ដោយ​មិ​ន​ដឹ​ង​មូល​ហេ​តុ​ផ​ង​ដែ​រ ហើ​យ​នៅពេលនេះ ជនរងគ្រោះបានចងក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹកដោយយកក្រម៉ា មក​ចងនឹងឥដ្ឋខ្យល់បន្ទប់ទឹកក្នុងផ្ទះរបស់ឈ្មោះ អៀម រ៉ាយប្តី និងប្រពន្ធឈ្មោះ ធុយ ស្រីពៅ ដែលត្រូវជាអតីតប្អូនថ្លៃរបស់ជនរងគ្រោះ។ ក្រោយពីមានពីមានការភ្ញាក់ផ្អើល លោកនាយប៉ុស្តិ៍នគបាលឃុំព្រែកខ្សាយ(ខ) បានចុះមកដល់កន្លែងកើតហេតុ និង​រា​យ​កា​រ​ណ៍​ទៅ​អ​ធិ​កា​រដ្ឋា​ន​ស្រុ​ក ក្រោយមកសមត្ថកិច្ចជំនាញដែលមានការចូលរួមពីអាជ្ញាធរ ភូមិ-ឃុំ ស្រុក សមត្ថកិច្ចនគរបាល មន្រ្តីកងរាជអាវុធហត្ថ លោកគ្រួពេទ្យបានធ្វើកោសលវិច្ច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយយកក្រម៉ាចង នឹងឥដ្ឋខ្យល់បន្ទប់ទឹករួចទម្លាក់ខ្លួនបណ្តាលឲ្យបែកបំពង់ខ្យល់ស្លាប់តែម្តង៕ ដោយ៖ ចន្ធី