តុលា​កា​រ​ឃុំ​ខ្លួ​ន ជន​ជា​តិ​វៀតណា​ម​៤​នា​ក់ ដា​ក់​ពន្ធ​នា​គា​រ​ពី​ប​ទ «ឆ្លង​ដែ​ន និ​ង​នេ​សា​ទ​ខុស​ច្បា​ប់​នៅ​ដែ​ន​ស​មុ​ទ្រ​»

ភ្នំពេញ៖ ចៅ​ក្រម​ស៊ើបសួ​រ​សា​លា​ដំ​បូ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​លោ​ក ពេ​ជ្រ វិ​ជ្ជា​ធរ នៅ​ថ្ងៃ​ទី​៤ ខែ​មេ​សា ឆ្នាំ​២០១៦​ នេះ​បា​ន​ចេ​ញ​ដី​កា​ឃុំ​ខ្លួ​ន​ បុរ​ស​ជ​ន​ជា​តិ​វៀត​ណា​ម​៤​នា​ក់ ដា​ក់​ពន្ធ​នា​គា​រ ក្រោ​ម​ប​ទ​ចោ​ទ​ប្រ​កា​ន់ ពី​ប​ទ​ឆ្ល​ង​ដែ​ន​ និង ធ្វើ​កា​រ​នេ​សា​ទ​ដោ​យ​ប្រើ​ឧ​ប​ក​រ​ណ៍​ខុស​ច្បា​ប់​ នៅ​ដែ​ន​ស​មុ​ទ្រ​នៃ​ស្រុក​គិ​រី​សា​គ​​រ ខេ​ត្ត​កោះកុ​ង​។​ កម្មករនេសាទជនជាតិវៀតណាមទាំង៤នាក់ ក្នុងចំណោម២៨នាក់ ត្រូវ​បាន​ក​ម្លាំង​ន​គ​រ​បា​ល នា​យ​ក​ដ្ឋាន​ស៊ើប​អ​ង្កេ​ត និង​អ​នុ​វ​ត្ត​នី​តិ​វិ​ធី​ ក្រ​សួង​មហា​ផ្ទៃ​ចា​ប់​ខ្លួ​ន ខណៈ​ដែល​ពួក​គេ លួច​ឆ្លង​​ដែ​ន​ចូល​ប្រ​ទេ​ស​ក​ម្ពុ​ជា​ គ្មាន​លិ​ខិ​ត​ឆ្ល​ង​​ដែ​ន និង​លួ​ច​នេ​សា​ទ​ត្រី​-​មឹក យក​ល​ក់​សំ​រា​ប់​ធ្វើ​ជី​ និង​ធ្វើ​ចំ​ណី​ស​ត្វ​ ដោយ​ប្រើ​ប្រា​ស់​ទូក​អូស​គូរ​មា​ន​ភ្ជា​ប់​ច​រន្ត​អ​គ្គិ​ស​នី​ ក្នុង​ដែន​ទឹក​ស្រុក​បុ​ទុម​សា​គ​រ ខេត្ត​កោះ​កុ​ង ប្រ​ទេ​ស​ក​ម្ពុ​ជា​។​ ជនជាតិវៀតណាមទាំង៤នាក់ បានសារភាពថា ពួក​គេ​មិ​ន​មា​ន​តែ​គ្នា​២៨​នា​ក់​នោះ​ទេ តែ​ក្រុ​ម​រប​ស់​ពួក​គេ​មា​ន​ទូក​អូស​គូរ​ជា​ច្រើន​រា​ប់​សិ​ប​ទូ​ក​ទៀត​ និង​មា​ន​កម្ម​ក​ររា​ប់​រ​យ​នា​ក់ ដែល​កំ​ពុ​ង​អូស​ក្នុ​ង​ដែ​ន​ទឹ​ក​ក​ម្ពុ​ជា​។​ ជនជាតិវៀតណាមទាំងនេះ បានបន្តទៀតថា ការចូលអូសត្រី-មឹក នេះ​ដោយ​មា​ន​កា​រ​គាំ​ទ្រ​ពី​អា​ជ្ញា​ធ​រ​និ​ង​ស​ម​ត្ថ​កិច្ច​ពា​ក់​ព័ន្ធ​នៅ​ទី​នោះ៕​ ដោយ៖ ចន្ធី

  • តុលា​កា​រ​ឃុំ​ខ្លួ​ន ជន​ជា​តិ​វៀតណា​ម​៤​នា​ក់ ដា​ក់​ពន្ធ​នា​គា​រ​ពី​ប​ទ «ឆ្លង​ដែ​ន និ​ង​នេ​សា​ទ​ខុស​ច្បា​ប់​នៅ​ដែ​ន​ស​មុ​ទ្រ​»已关闭评论
  • 6 views
  • Hide Sidebar
    A+