បុរស​ទាំងឡាយ​ត្រៀម​ទទួល​…​ថ្នាំ​ពន្យារកំណើត​

តាម​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក Parsemus Foundation ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​០១ មករា កន្លងមកនេះ គឺ​ឱសថ​សំរាប់​បុរសៗ​ពន្យារកំណើត នឹងមាន​វត្ត​មាននៅ​ឆ្នាំ ២០១៨ ។​

​អង្គការ Parsemus Foundation អនុវត្ត​មុខការ​ជួយ​គាំទ្រ​ដល់​ការស្រាវជ្រាវ​ឱសថ សំរាប់​លក់​មាន​តម្លៃថោក ខណៈពេលដែល​ពួកក្រុម​ហ៊ុន​ធំៗ ពុំ​យកចិត្តទុកដាក់ ព្រោះតែ​បាន​កម្រៃ​តិចតួច ។​

​តាម​នោះ ប្រភេទ​ឱសថ​ពន្យារកំណើត​រប​ស់បុ​រស មាន​ឈ្មោះថា Vasalgel ត្រូវបាន Parsemus Foundation ឧ​ត្ថ​ម្ភ​ស្រាវជ្រាវ ហើយ​លទ្ធផល​បាន​ត្រូវ​ប្រកាស​លើ​ទស្សនា​វ​ដ្តី Basic and Clinical Andrology ។​

Vasalgel ត្រូវបាន​ពិសោធន៍​លើ​ទន្សាយ ។ ក្រុម​ស្រាវជ្រាវ​បានធ្វើ​ការវិភាគ​ពី​សម​ត្ថ​ភាព​រួម​សង្វាស​របស់​ទន្សាយ ១២ ក្បាល ដែល​ត្រូវបាន​ចាក់​ថ្នាំ​ពន្យារកំណើត Vasalgel ។ ស្ពែ​ម​របស់​ទន្សាយ ១១/១២ ក្បាល ពុំមាន​មេជី​វិត រីឯ​ទន្សាយ​១​ក្បាល​គត់ មាន​តិចតួច​ជាង​ធម្មតា ។ ពួក​ទន្សាយ​ទាំងនោះ​នៅមាន​សមត្ថភាព​រួមភេទ​ធម្មតា ។​

​តាម​អ្នកស្រាវជ្រាវ ទោះបី​មាន​លទ្ធផល​វិជ្ជមាន​លើស​ត្វ​ទន្សាយ​ក្តី តែ​តម្រូវ​ឲ្យ​គេ​ត្រូវធ្វើ​ការពិសោធន៍​ច្រើន​ទៀត មុននឹង​ធ្វើការ​ពិសោធ​ន៍​លើ​មនុស្ស ។​

​ប្រសិនបើ Vasalgel ទទួលបាន​ជោគជ័យ​នោះ បុរសៗ​នឹង​ចៀស​ផុតពី​របៀប​ពន្យារ​កំណើត​ស្មុគស្មាញ​ដូច​បច្ចុប្បន្ន ជាអាទិ៍ៈ ការចង​បំពង់​បង្ហូរ​ស្ពែ​ម ៕ ដោយ​៖ កណិការ​

ប្រភពៈ CEN