ប្លន់​យក​ទ្រព្យ ឃើញ​ជនរងគ្រោះ​ទំនង​ពេក​រំលោភ​

ប្លន់​យក​ទ្រព្យ ឃើញ​ជនរងគ្រោះ​ទំនង​ពេក​រំលោភ​



​ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក យ៉ិ​ន សារឿន នៅ​ព្រឹក​ថ្ងៃទី​៥ ​ខែមេសា ​ឆ្នាំ​២០​១៦ បាន​ប្រកាស​សាលក្រម​សំណុំរឿង លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​រំលោភ​សេពសន្ថវៈ​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ព្រែក​តា​រដ្ឋ​ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វា កាលពី​ថ្ងៃទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

ជនជាប់ចោទ​ ឈ្មោះ ជៀង ថា​រ៉ូ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ចៅក្រម​សម្រេច​ដាក់​ពន្ធនាគារ​៨​វង្ស​ឲ្យ​សង​ជំងឺចិត្ត​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២០០០​ដុល្លារ​។​

ពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​យក​គ្រឿង​អលង្ការ​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​របស់​ជនរងគ្រោះ​រូប​នេះ​ប្រាកដ​មែន តែ​មិនបាន​រំលោភ​ទេ។​

​ចំណែក​ជនរងគ្រោះ​ ឈ្មោះ ស​.​រ​.​ភ បាន​ប្រាប់​តុលាការ​ថា​ ខ្លួន​ត្រូវ​ជនល្មើស​ប្លន់​គំរាម​យក​គ្រឿង​អ​លង្ការ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូន ​និង​ប្រាក់​មួយចំនួន ​ហើយ​បង្ខំ​ឲ្យ​ស្រាតខោ រួច​ឲ្យ​ពោប​លើ​ម៉ូតូ​ និង​រំលោភ​ផ្លូវភេទ​ពី​ក្រោយ​លុះត្រា​បាន​សម្រេច ទើប​ភ្ជង់​កាំភ្លើង​ឲ្យ​នាង​រត់​ចេញពី​កន្លែង​រំលោភ​នោះ ហើយ​ជនល្មើស​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។ លុះដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៥ ជនល្មើស​ទៅ​ផឹក​ស៊ី​ម្ដង​ទៀត នាង​ឃើញ​ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕