សាកលវិទ្យាល័យ ប៊ែល​ធី អន្តរជាតិ ចុះ​អនុស្សរណៈ​(MOU) ជាមួយ​សាកលវិទ្យាល័យ HOSEI នៃ​ប្រទេស​ជប៉ុន​

សាកលវិទ្យាល័យ ប៊ែល​ធី អន្តរជាតិ ចុះ​អនុស្សរណៈ​(MOU) ជាមួយ​សាកលវិទ្យាល័យ HOSEI នៃ​ប្រទេស​ជប៉ុន​



ភ្នំពេញ ​៖ សាល​សហ​សិក្សា​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) រវាង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ជាមួយនឹង​សាកលវិទ្យា​ល័យ HOSEI មកពី​ប្រទេស​ជប៉ុន ក្រោម​អធិបតីភាព​របស់​ លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​ជា​សកលវិទ្យាធិការ​សាកលវិទ្យាល័យ ប៊ែល​ធី អន្តរជាតិ និង​លោក​សាស្ត្រាចារ្យ Yoshiro FUK​UDA សកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ HOSEI កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៦។​

លោក លី ណា​វុ​ឌ្ឍ អគ្គនាយករង​ប៊ែល​ធី​គ្រុប និង​ជា​សកលវិទ្យាធិការ​រង​ទី​១ សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កន្លងមក​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយនឹង​សាកលវិទ្យាល័យ​នានា​នៅ​ក្រៅ​ប្រទេស​មួយចំនួន​រួច​មក​ហើយ​ដូចជា​ ប្រទេស​អង់គ្លេស រួមមាន ទី១​-​សាកលវិទ្យាល័យ Regent’s University London ទី​២-​សាកលវិទ្យាល័យ York Saint John University ទី ៣-​មហាវិទ្យាល័យ Cambridge Tutors College។ ប្រ​ទេស​ម៉ាឡេស៊ី រួមមាន ទី​១-​សាកលវិទ្យាល័យ Kuala Lumpur University ទី​២-​សាកលវិទ្យាល័យ Tay​lor University។ ប្រទេស​កូរ៉េ រួមមាន ទី​១-​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ IYF ទី ២-​សាកលវិទ្យា​ល័យ Sangmyung University ។ សហរដ្ឋអាមេរិក​មាន ទី​១​-​មហាវិទ្យាល័យ Shoreline Community College ។ ប្រទេស​សិង្ហបុរី មាន​ទី ១-​វិទ្យាស្ថាន East Asia Institute of Management (EASB) ។ ប្រទេស​ចិន រួមមាន ទី​១-​សាកលវិទ្យាល័យ Youjiang Medical University ទី​២ -​សាកលវិទ្យាល័យ Guilin Univ​ers​it​y of Technology ទី​៣ -​សាកលវិទ្យាល័យ Guilin Medical University ទី​៤ -​សាកលវិទ្យាល័យ Guagxi University of Foreign Language ទី​៥ -​សាកលវិទ្យាល័យ Guagxi University of Nationalities ។​

ជាង​នេះ​ទៅ​ទៀត ប៊ែ​ល​ធី ក៏​មាន​មជ្ឈមណ្ឌល​តេស្ដ​អន្តរជាតិ​ចំនួន​២​គឺ TOEFL iBT ​ពី​ស្ថាប័ន​ETS ស​ហរដ្ឋ​អាមេរិក និង IELTS ពី​British Council UK​។ ជា​លទ្ធផល ប៊ែ​ល​ធី បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​សរុប ចំនួន ៤១​នាក់ ក្នុង​នោះ​ទៅ​ចក្រភព​អង់គ្លេស ចំនួន ១១​នាក់ ប្រទេស​សិង្ហបុរី ចំនួន ២៩​នាក់ និង​ប្រទេស​ចិន ចំនួន ០១​នាក់​។ ហើយ​ថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ សាកលវិទ្យាល័យ HOSEI ដែល​មកពី​ប្រទេស​ជប៉ុន ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​កម្មវិធីសិក្សា និង​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ក៏​ដូចជា​កម្មវិធី​ផ្លាស់ប្ដូរ​និស្សិត ទស្សនកិច្ច​សិក្សា​ផ្សេងៗ និង​ជាពិសេស ប៊ែ​ល​ធី​គ្រុប បាន​ជ្រើសរើស​សាកលវិទ្យាល័យ​ជា​ដៃគូ​ល្អៗ​ ដែល​មាន​តម្លៃ​សមរម្យ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ជូន​មាតាបិតា អា​ណាព្យាបាល​សិស្ស​-និស្សិត​ ដែល​ចង់​បញ្ជូន​បុត្រ​ធីតា​របស់​ខ្លួន​ឲ្យ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាម​រ​យៈ ប៊ែ​ល​ធី​ទំនាក់ទំនង​អន្តរជាតិ ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

បន្ទាប់មក លោក​សាស្ត្រាចារ្យ Yoshiro FUKUDA សកលវិទ្យាធិការ​រង សាកលវិទ្យាល័យ HOSEI បាន​ធ្វើ​ការ​ចាប់អារម្មណ៍​ថា លោក​មាន​ក្តី​សប្បាយ​រីករាយ​ណាស់ ដោយ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​(MOU)​ ជាមួយនឹង​សាកលវិទ្យាល័យ HOSEI នា​ពេល​នេះ​។ ដោយ​មើល​ឃើញ​ថា សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ មាន​កម្មវិធីសិក្សា ដែល​មា​ន​លក្ខណៈ​ជា​អន្តរជាតិ និង​ជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ ដែល​ឈានមុខ​គេ និង​ល្បីឈ្មោះ​ជាងគេ​នៅ​កម្ពុជា ព្រោះ​សិស្ស​-​និស្សិត បាន​បញ្ចប់​ការសិក្សា​ពី ប៊ែ​ល​ធី សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ និង​ភាសា ហើយ​អាច​ធ្វើ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ នា​ពេល​បច្ចុ​ប្បន្ន​។​

ក្នុង​ឱកាស​នោះ​ដែរ លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សកលវិទ្យាធិការ សាកលវិទ្យា​ល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា ថ្ងៃនេះ​សាកលវិទ្យាល័យ ក៏បាន​ចុះ​អនុស្សរណៈ​យោ​គ​យល់​បន្ថែម​មួយទៀត ​ជាមួយនឹង​សាកលវិទ្យាល័យ HOSEI មកពី​ប្រទេស​ជប៉ុន ក្នុង​គោលបំណង​បញ្ជូន​សិស្ស​-​និស្សិត​ពី​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​ទីនោះ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​-​និស្សិត​ទទួល​បាន​នូវ​ចំណេះដឹង និង​ជំនាញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ជាតិ និង​អន្តរជាតិ និង​ដើម្បី​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ​ទៅ​ថ្ងៃ​អនាគត និង​បាន​ស្វែងយល់​ពី​វប្បធម៌ និង​អរិយធម៌​បរទេស​ផង​ដែរ​។

ជាទី​បញ្ចប់ លោក លី ឆេង និង​លោក​សាស្ត្រាចារ្យ Yoshiro FUKUDA បាន​ចុះហត្ថលេខា​លើ​អនុ​ស្សរណៈ​យោគយល់​គ្នា និង​បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍ ជូន​គ្នា​ទៅវិញទៅមក​នា​ពេល​នោះ​ផង​ដែរ៕

សាកលវិទ្យាល័យ ប៊ែល​ធី អន្តរជាតិ ចុះ​អនុស្សរណៈ​(MOU) ជាមួយ​សាកលវិទ្យាល័យ HOSEI នៃ​ប្រទេស​ជប៉ុន​

សាកលវិទ្យាល័យ ប៊ែល​ធី អន្តរជាតិ ចុះ​អនុស្សរណៈ​(MOU) ជាមួយ​សាកលវិទ្យាល័យ HOSEI នៃ​ប្រទេស​ជប៉ុន​