អាន គុណ​កូ​ឡា រំពឹង​ផ្ទុះ​២​បទ ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

អាន គុណ​កូ​ឡា រំពឹង​ផ្ទុះ​២​បទ ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

ភ្នំពេញ ៖ អាន គុណ​កូ​ឡា ជា​តារា​ចម្រៀង​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​មាន​ទឹកដម​សំនៀង​ពីរោះ​ក្រអួន​ក្រអៅ​ ហើយ​អាច​អង្រួន​បេះដូង​ទស្សនិកជន​ ជាពិសេស​ស្រទាប់​មិត្ត​យុវវ័យ​ឲ្យ​ផ្ដោត​អារម្មណ៍​លន្លង់លន្លោច​តាម​អត្ថន័យ​ នៃ​បទ​ចម្រៀង​របស់​លោក​។ ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ​លោក អាន គុណ​កូ​ឡា នឹង​អាច​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​ជាមួយ​ចំណងដៃ​ឆ្នាំ​ថ្មី ​តាមរយៈ​ចម្រៀង​ចំនួន​២​បទ​របស់​លោក។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ថ្មីៗ កន្លង​មក​នេះ តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ លោក អាន គុណ​កូ​ឡា បាន​និយាយ​ឲ្យ​ដឹង​ថា​ សម្រាប់​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ គឺ​លោក​មាន​ចំនួន​២​បទ ​ហើយក៏​ជា​បទ​ទោល​ផង​ដែរ​ គឺ​បទ​ភ្លឺ​ឡើង​បាត់​ខោ និង​បទ ស្ទាវ​ភូមិ​ខ្ញុំ។ ​តាមរយៈ​ចម្រៀង​ទាំងពីរ​បទ​នេះ ​លោក​សង្ឃឹមថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ​ក៏ដូចជា​មិត្តៗ​យុវវ័យ​នា​ឱកាស​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

លោក អាន គុណ​កូ​ឡា បាន​បន្ត​ថា ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ ព្រោះ​ចម្រៀង​ទាំងពីរ​បទ​ខាង​នេះ​មាន​លក្ខណៈ​ប្លែក​គេ​។​ ពិសេស​អាច​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​បាន​រាំ​លេង​កម្សាន្ត​សប្បាយ​នៅ​តាម​ភូមិ​ស្រុក​នីមួយៗ​ក្នុងអំឡុងពេល​ជួបជុំគ្នា។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក អាន គុណ​កូ​ឡា បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ ​បើ​និយាយ​ពី​ការងារ​សិល្បៈ​ក្នុងស្រុក​ គឺ​មាន​ការ​មមាញឹក​ខ្លាំង​ដូចជា​ ការ​ចេញ​ច្រៀង​តាម​បណ្ដា​ខេត្ត និង​ការ​ថត​បទ​ចម្រៀង​ថ្មីៗ​ឲ្យ​ផលិតកម្ម។ ម្យ៉ាងទៀត​ បច្ចុប្បន្ន​ លោក​ក៏​មាន​គម្រោង​ចេញទៅ​ច្រៀង​-​សម្ដែង​នៅ​២​ប្រទេស​ផ្សេងទៀត​ បន្ទាប់ពី​វិលត្រឡប់​មកពី​ការ​ចម្រៀង​នៅ​ប្រទេស​កូរ៉េ​ តែ​សម្រាប់​ពេលវេលា​កំណត់​ មិនទាន់​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ច្បាស់​នៅឡើយ​ទេ​៕