ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ប្រជុំ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ប្រជុំ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​



ភ្នំពេញ ​៖ សេចក្ដីព្រាង​អនុក្រឹត្យ​ ស្ដីពី​វិធាន និង​នីតិវិធី ​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លើក​យក​មក​ពិភាក្សា​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៥ ខែ​មេសា​នេះ​ នៅ​ទីស្ដីការ​ក្រសួង ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការដឹកនាំ​ពី​លោក ហ៊ែ​ល ចំរើន អគ្គលេខាធិការ នៃ​អគ្គ​លេខា​ធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ធានា​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​បូរណភាព​៕