ស្រវឹង​បើកឡាន​ បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ធ្វើ​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច​

ស្រវឹង​បើកឡាន​ បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ធ្វើ​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច​



ភ្នំពេញ ​៖ រថយន្ត​កាមរី ហាយ​ព្រី​ត មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា ក្នុង​ល្បឿន​លឿន​រួច​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាត់​អស់​២​កង់ ​ធ្វើ​ឲ្យ​រថយន្ត​ដាច់​កាលេ​កង់​មុខ​ចំហៀង​ខាងឆ្វេង​ទៅមុខ​លែង​រួច។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​៦ ខែមេសា តាម​បណ្តោយ​ផ្លូវ​២១៧ នៅ​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​៤ ខណ្ឌ​៧​មករា។​

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​កាមរី ហាយ​ប្រី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R 8123 បើកបរ​ដោយ​បុរស​ម្នាក់ ទើបនឹង​ចេញ​មក​ពី​ជប់លៀង​នៅផ្ទះ​មិត្តភ័ក្ដិ គោល​បំ​ណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ព្រោះ​ប្រញាប់​ទៅ​ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧​ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​អ្នកបើកបរ​ងោក​ ហើយ​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឲ្យ​វៀច​ និង​បាក់​អស់​១​កង់​ រថ​យន្ត​បង្ក​បើក​ទៅមុខ​ទៅដល់​មុខ​ធានា​គារ​កាណាឌីយ៉ា ក្នុង​សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ម្តង​ទៀត​បាក់​អស់​មួយ​កង់​ ធ្វើ​ឲ្យ​រថយន្ត​ដាច់​កាលេ​កង់​ខាងឆ្វេង​ទៅ​មុខ​លែ​ង​រួច​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរឫស្សី​៣​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​មក​ដល់​បាន​ហៅ​ឲ្យ​ជំនាញ​មក​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ជើងគោក ​រួម​ជាមួយ​អ្នកបើកបរ​ផង​ដែរ៕​

ស្រវឹង​បើកឡាន​ បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ធ្វើ​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច​