កប៉ាល់​ធុន​យក្ស​ប្រវែង​៣៤៥​ម៉ែត្រ​ ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ជិត ៤,០០០​នាក់ ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

កប៉ាល់​ធុន​យក្ស​ប្រវែង​៣៤៥​ម៉ែត្រ​ ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ជិត ៤,០០០​នាក់ ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​ ៖ កប៉ាល់​ទេសចរណ៍​ធុន​យក្ស​មួយ​គ្រឿង ​បាន​ដឹក​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​ជិត ៤,០០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​៥​ ខែមេសា​នេះ​ក្នុង​ដំ​ណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​លើ​ទឹកដី​តំបន់ឆ្នេរ​ និង​តាម​រមណីយដ្ឋាន​នាៗ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​​។ ​

លោក​វរសេនីយ៍ឯក ស៊ាង​ ឡេង ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​កប៉ាល់​ធុន​យក្ស​មួយ​គ្រឿង​មាន​ឈ្មោះ Queen Mary II មាន​ប្រវែង​៣៤៥​ម៉ែត្រ​ ទទឹង​៤១​ម៉ែត្រ ​និង​ជម្រៅ​ទឹក​១០.៣០​ម៉ែត្រ​។​

លោក​វរសេនីយ៍​ឯក ស៊ា​ង ឡេង បាន​ឲ្យ​ដឹង​ថា កប៉ាល់​ទេសចរណ៍​បរទេស​ធុន​យក្ស​នេះ សញ្ជាតិ BERMUDA បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់​មាន ចំនួន ២,៣​៩៨​នាក់ ស្រី​១,២៦៨​នាក់ មាន​៣៥​សញ្ជាតិ​ផ្សេងគ្នា និង​មាន​នាវិក​សរុប ១,.២៧១​នាក់ ស្រី​២១១​នា​ក់ មាន ៥៧​សញ្ជាតិ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មុន​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី នៅ​វេលា​ម៉ោង​១៩​ល្ងាច​ថ្ងៃ​ដ​ដែល។​

លោក​ ស៊ា​ង ឡេង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កប៉ាល់ Queen Mary បាន​បោះ​យុទ្ធការ​ចត​នៅ​ចំនុច​ពង្ស​សេ​រ៉ូ​ចម្ងាយ​ប្រមាណ ២​ម៉ា​យ​(​ជាង​៣​ពាន់​ម៉ែត្រ​)​ ពី​កំពង់ផែ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។ ហើយ​ភ្ញៀវ​ធ្វើ​ដំណើរ​ឡើងគោក​តាម​នាវា​ចម្លង​តូចៗ​ជាច្រើន​គ្រឿង​ផ្សេងទៀត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ដើមឆ្នាំ​២០១៦ មាន​កប៉ាល់​ទេសចរណ៍​បរទេស​ជាច្រើន​គ្រឿង​បាន​ធ្វើ​ដំ​ណើរ​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។​ ការ​កើន​ឡើង​នេះ ដោយសារតែ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​រីកចម្រើន ពិសេស​កម្ពុជា​មាន​សន្តិសុខ សុវត្ថិភាព​ធានា​ក្នុង​ដំណើរ​កម្សាន្ត របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ម្យ៉ាងទៀត​កត្តាបរិស្ថាន អនាម័យ​ក៏​ជា​ចំណុច​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​កាន់​តែ​ច្រើនឡើង ម្យ៉ាង​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​​រីកចម្រើន​ជា​បន្តបន្ទាប់ សក្ដិសម​ជាតា​រា​រះ​នា​ទិស​និរតី។

ម្យ៉ាងវិញទៀត​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​បាន​ជួយ​សម្រួល​ក្នុង​ការ​បំពេញបែបបទ​ជូន​ភ្ញៀវ​ទេសចរ​បាន​ទាន់​ពេល​វេលា ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ទំនុកចិត្ត​មកលេង​កម្សាន្ត​ម្តង​ ហើយ​នឹង​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​កាន់​តែ​ច្រើន​បន្ថែម​ទៀត៕