តូចចិត្ត​នឹង​ម្ដាយ​ស្រលាញ់​កូន​មិន​ស្មើ រត់​មក​លោត​សម្លាប់​ខ្លួន​ នៅ​ស្ពាន​អាកាស​៧​មករា ​

តូចចិត្ត​នឹង​ម្ដាយ​ស្រលាញ់​កូន​មិន​ស្មើ រត់​មក​លោត​សម្លាប់​ខ្លួន​ នៅ​ស្ពាន​អាកាស​៧​មករា ​



​ភ្នំពេញ ​៖ យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ បាន​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត បានសម្រេច​ចិត្ត​មក​លោត​សម្លាប់​ខ្លួនឯង​ពី​លើ​ស្ពាន​អាកាស​៧​មករា ​បន្ទាប់ពី​តូចចិត្ត​ជាមួយ​នឹង​ម្ដាយ​មិនដែល​ទិញ​អ្វី​ឲ្យ​ទិញ​ឲ្យ​តែ​ប្អូន។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ស្ពាន​អាកាស​៧​មករា ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌទួលគោក​។​

យុវជន​ម្នាក់​នេះ​មានឈ្មោះ គៀន ស៊ីវី​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ម្ដុំ​សូ​ឡា​២ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រូប​នេះ​បាន​ឡើង​ទៅលើ​ស្ពាន​បម្រុង​លោត​សម្លាប់​ខ្លួន​ ក្រោយពី​គេច​ចេញពីផ្ទះ​បាន​១​យប់ ពេល​ដើរ​មកដល់​លើ​ស្ពាន ក៏​ឡើង​មក​លើ​បង្កាន់ដៃស្ពាន ខណៈ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប៉ូលិស​នៅ​ក្បែរ​នោះ​បាន​ឃើញ​ទាន់​ក៏​និយាយ​លួងលោម​រហូត​យុវជន​ម្នាក់​នេះ​លែង​គិត​ខ្លី ដោយ​ចុះ​ពីលើ​ស្ពាន​មក​ក្រោម​វិញ​។​

បើ​តាម​យុវជន គៀន ស៊ី​វី​ថា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មូលហេតុ​ដែល​ខ្លួន​ចង់​សម្លាប់​ខ្លួន​នេះ​ ព្រោះ​ម្ដាយ​របស់​គេ​មិនដែល​ទិញ​អ្វី​ឲ្យ​រូបគេ​ទេ ទិញ​ឲ្យ​តែ​ប្អូន ​(​ទិញ​ម៉ូតូ​ថ្មីៗ​ឲ្យ​ជិះ​) ហើយ​ថែមទាំង​ហៅ​ប៉ូលិស​ឲ្យ​មក​ចាប់​រូបគេ​ទៀត​ផង ដូច្នេះ​រូបគេ​មិន​ចង់​រស់​ទៀត​ទេ​។​

បច្ចុប្បន្ន​ យុវជន​រូប​នេះ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១​នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​អាណាព្យាបាល​មក​ទទួល​ទៅ​លំនៅ​ដ្ឋាន​វិញ​៕​

តូចចិត្ត​នឹង​ម្ដាយ​ស្រលាញ់​កូន​មិន​ស្មើ រត់​មក​លោត​សម្លាប់​ខ្លួន​ នៅ​ស្ពាន​អាកាស​៧​មករា ​

តូចចិត្ត​នឹង​ម្ដាយ​ស្រលាញ់​កូន​មិន​ស្មើ រត់​មក​លោត​សម្លាប់​ខ្លួន​ នៅ​ស្ពាន​អាកាស​៧​មករា ​