នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ចូលរួម​ពិធីបុណ្យ​ឆ្លង​មហា​ជួង​ជ័យ​ នៅ​ខេត្តកោះកុង​

នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ចូលរួម​ពិធីបុណ្យ​ឆ្លង​មហា​ជួង​ជ័យ​ នៅ​ខេត្តកោះកុង​

​កោះកុង ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបុណ្យ​ឆ្លង​មហា​ជួង​ជ័យ​ធ្វើឡើង​នៅក្នុង​វត្ត​ជោ​ត​ញ្ញាណ ស្ថិត​ក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ​។​

​ពិធី​នោះ គេ​ក៏​ឃើញ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ព្រះសង្ឃ​ទាំងពីរ​គណៈ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ប្រធាន​អនុប្រធាន​មន្ទីរ​។​

​ឯកឧត្តម ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបា​ល​ខេត្ត​សូម​សម្ដែង​នូវ​ភារកិច្ច​ និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកជំទាវ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដែល​ជា​សប្បុរសជន និង​គណៈកម្មាធិការ​អាចារ្យវត្ត​ជោ​ត​ញ្ញាណ ដែល​បាន​បរិច្ចាគ​ថវិកា និង​កម្លាំងកាយ​ចិត្ត​ចូលរួម​កសាង​សមិទ្ធផល​គួរ​ជាទី​មោទនភាព​។​

​ឯកឧត្តម​បន្ត​ថា ការចូលរួម​កសាង​ជួង​ជ័យ​នេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​ថ្លៃថ្លា ដល់​ការ​ស្ដារ និង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា នៅ​លើ​ទឹកដី​ខេត្តកោះកុង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ ​និង​ចារ​ទុក​ក្នុង​ចិត្ត​ ព្រមទាំង​ចរិត​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នូវ​កេរ្តិ៍​ដំណែល​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម​នេះ​ជា​រៀង​រហូត​។​

​សូម​បញ្ជាក់​ថា ចំពោះ​សមិទ្ធផល ​ដែល​បាន​កសាង​នៅក្នុង​វត្ត​ជោ​ត​ញ្ញាណ​រួម​មាន ក្លោងទ្វារ​កម្ពស់​១៥​ម៉ែត្រ ទំហំ​៧​ម៉ែត្រ កុដិ​២​ជាន់ បណ្តោយ​ប្រវែង​៤០​ម៉ែត្រ និង​ទទឹង​៧០​ម៉ែត្រ កម្ពស់​២​ជាន់ របង​វត្ត​ប្រវែង​១២៨​ម៉ែត្រ និង​កម្ពស់​១.៥០​ម៉ែត្រ បុស្បុក​តម្បល់​តម្កល់​រូប​សំណាក់​សម្ដេច​សង្ឃរាជ ជួន ណាត បុស្បុក​តម្ប​ល់​ព្រះពុទ្ធ​ទ្រង់​ធ្វើ​ទុក្ករកិរិយា បុស្បុក​ត​ម្បុ​ល​រូប​សំណាក់ ព្រះ​មហា​សី​វលី​ថេរ ផ្លូវ​បេតុង​១​ខ្សែ​បណ្តោយ​២២៤​ម៉ែត្រ ទទឹង​៦​ម៉ែត្រ បន្ទប់ទឹក​ចំនួន​១៤​បន្ទប់ អាងទឹក​ទំហំ​២,៤​ម x៤,៥​ម ជម្រៅ​២​ម៉ែត្រ​=២១,៦​ម៉ែត្រគូប រួម​សមិទ្ធផល​នានា​មួយ​ចំនួន​ទៀត​អស់​ថវិកា​សរុប​ចំនួន​២៧៤,៧៧៨​ដុល្លារ ( ប្រាំពីរ​សែន​ប្រាំ​ពីរ​ម៉ឺន បួន​ពាន់ និង​ប្រាំពីរ​រយ​ចិតសិប​ប្រាំបី​ដុល្លារ )៕