ម្ចាស់​ហាង​កាត់សក់ ​បដិសេធ​មិន​និយាយ​ជាមួយ​អ្នកកាសែត​នូវ​អ្វី​ ដែល​តុលាការ​សួរ​គាត់​

ម្ចាស់​ហាង​កាត់សក់ ​បដិសេធ​មិន​និយាយ​ជាមួយ​អ្នកកាសែត​នូវ​អ្វី​ ដែល​តុលាការ​សួរ​គាត់​



ភ្នំពេញ ៖ លោក ទួន សុជាតិ ថៅកែ​ហាង​កាត់សក់​យីហោ​ខ្មែរ​អង្គ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ និង​ឆ្លើយ​សំនួរ​អ្នកកាសែត​ទេ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ ២០១៦ ខណៈ​លោក​បញ្ចប់​ការ​ផ្ដល់​ចម្លើយ​ក្នុងនាម​ជា​សាក្សី​នៅ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ ហើយ​ចាកចេញ​ទៅវិញ។​

មាន​អ្នក​យក​ព័ត៌មាន​ជាច្រើន​នាក់​បាន​រង់ចាំ​ លោក​ ទួន សុជាតិ នៅ​ខាង​ក្រោម​អគារ​តុលាការ ប៉ុន្តែ​ពេល​ចុះ​មក​ជាមួយ​ភរិយា​ លោក ទួន សុជាតិ ​បាន​បដិសេធ​មិន​និយាយប្រាប់​អ្នកកាសែត​នូវ​កម្មវត្ថុ​មួយចំនួន ​ដែល​តុលាការ​កោះហៅ​លោក​មក​ឆ្លើយ​បំភ្លឺ​ទេ។​

លោក​ ទួន សុជាតិ​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា សុំ​មិន​និយាយ​អ្វី​ច្រើន​ទេ លោក​រក្សាទុក​ការ​និយាយ​ជាមួយ​នឹង​អ្នកកាសែត​ពេលមុន​យ៉ាង​ម៉េច លោក​រក្សា​ដដែល។ បន្ទាប់មក​លោក​នាំ​ភរិយា​ចេញពី​តុលាការ​ក្នុង​ស្ថានភាព​ភ័យខ្លាច។​

សូម​បញ្ជាក់​ថា​ ថៅកែ​ហាង​កាត់សក់​យីហោ ខ្មែរ​អង្គរ ឈ្មោះ ទួន សុជាតិ បាន​ត្រូវ ​លោក សៀង សុ​ខ ព្រះ​រាជអាជ្ញា​រង អម​តុលាការ​ក្រុងភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៦​នេះ ក្នុងនាម​ជា​សាក្សី​បំភ្លឺ​ក្នុង​សំណុំរឿង​ទំនាក់ទំនង​ស្នេហា​រវាង​ លោក កឹម សុ​ខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្រី​កំណាន់ ឈ្មោះ ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ។​

ឥឡូវនេះ​ម្ចាស់​ហាង​កាត់សក់​ជា​ថៅកែ​ស្រីមុំ​ បាន​ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​រួចហើយ តែ​មិន​អត្ថា​ធិប្បា​យ​អ្វី​ប្រាប់​អ្នកកាសែត​ទេ៕