រថយន្ត​បោសសម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ​

រថយន្ត​បោសសម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ​



ភ្នំពេញ ​៖ រថយន្ត​បោស​សម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ ដើម្បី​បោស​សម្អា​ត​នៅក្នុង​រាជធានី​ឲ្យ​មាន​បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ហើយ​នេះ​ចាត់ទុកថា ជា​លើក​ទី​១​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ កុម្ម៉ង់​ទិញ​រថយន្ត​ប្រភេទ​នេះ។ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី សម្រាប់​រាជ​ធានី​ភ្នំពេញ​នៅតែ​មិន​ស្អាត​ដដែល បើ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​។​

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​លើ​ប្រព័ន្ធ​សង្គម Facebook Page ជា​ផ្លូវការ​របស់​ លោក ​ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​គេហទំព័រ​នេះ​បាន​សរសេរ​ថា “​សាកល្បង រថយន្ត​បោស​ស​ម្អាត​តាម​ទីតាំង​សាធារណៈ ​ដែល​ទើប​មកដល់​។ សាលា​រាជធានី​ភ្នំពេញ​មិន​រំពឹង​ថា ​រថយន្ត​បោស​សម្អាត​ទាំងនេះ​នឹង​អាច​ជួយ​សម្អាត​តាម​ទីធ្លា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ​ បើ​គ្មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​សាលា​រាជធានី​រំពឹង​វិញ​ថា ​នៅ​តាម​ទីតាំង​សាធារណៈ​ទាំងអស់​នឹង​ស្អាត មាន​សណ្ដាប់ធ្នាប់​ បើសិនជា​ប្រជាពលរដ្ឋ​យល់ដឹង​ពី​បរិស្ថាន ហើយ​ចូលរួម​សម្អាត​ជាមួយ​អាជ្ញាធរ៕​

រថយន្ត​បោសសម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ​

រថយន្ត​បោសសម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ​

រថយន្ត​បោសសម្អាត​តាម​ទីតាំង​សាធារណៈ​ បាន​មក​ដល់​ភ្នំពេញ​ហើយ​