ការ​ថែម​ជូន​ពិសេស​ពី​សាមសុង​សម្រាប់​ពេល​ចូល​ឆ្នាំ​ថ្មី

ការ​ថែម​ជូន​ពិសេស​ពី​សាមសុង​សម្រាប់​ពេល​ចូល​ឆ្នាំ​ថ្មី



រាល់​ការទិញ​ផលិតផល ​សាម​សុង​ ដែល​រួមមាន​ទូទឹកកក ទូរទស្សន៍ និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​២០១៦​ អតិថិជន​នឹង​ទទួល​បាន​ការ​ថែម​ជូន​ដូចជា​ម៉ា​យ​ក្រូ​វែ​វ ម៉ាស៊ីន​​ប៊ូ​ប​ធូលី ឬក៏​ជើង​ទម្រ​ទូរទស្សន៍​ជាដើម។

ឥឡូវ​នេះ​អតិថិជន​របស់​សាម​សុង​អាច​ទទួល​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដោយ​ទទួល​បាន​កាដូ​ជាច្រើន​ដូចជា ​​៖ ​រាល់​ការទិញ​ទូទឹកកក​Twin Cooling Plus ឬ​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ ដែល​បាន​កំណត់ នឹង​ទទួល​បាន​នូវ​ម៉ា​យ​ក្រូ​វ៉េវ ឬក៏​ម៉ាស៊ីន​ បូម​ធូលី​ចំនួន​មួយ​ភ្លាមៗ។ ហើយ​រាល់​ការទិញ ទូរទស្សន៍ ចាប់ពី​32​អ៊ីង ដល់​48​អ៊ីង អតិថិជន​នឹង​ទទួល​បាន​ជើង​ភ្ជាប់​ជញ្ជាំង​ចំនួន​មួយ​ភ្លាមៗ​ផងដែរ។

ការ​ផ្តល់ជូន​នេះ​គឺ​សម្រាប់​តែ​ផលិតផល​ដែល​បាន​កំណត់​ប៉ុណ្ណេះ។ សូម​កុំ​ឲ្យ​ឱកាស​ទទួល បាន​ផលិតផល​ដ៏​ល្អ​របស់​សាម​សុង​នេះ​កន្លង​ផុត​ឲ្យ​សោះ ​ព្រោះ​រយៈពេល​មាន​កំណត់​។​

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​មុខ​គេ​ផ្នែក​អ៊ីន​ធឺ​ណែ​ត​(Internet of Things) ដែល​មាន​ឧបករណ៍​វៃ​ឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com៕

ការ​ថែម​ជូន​ពិសេស​ពី​សាមសុង​សម្រាប់​ពេល​ចូល​ឆ្នាំ​ថ្មី