អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ



បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃ​ទី​៥​ ខែមេសា ឆ្នាំ​២០១៦ នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ​ដល់​នាយទាហាន​ និង ​ពលទាហាន​អាវុធហត្ថ​និង​ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាច្រើន​នាក់​។

ពិធី​នេះ​មានការ​ចូល​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ទោ​ ម៉ន ​សាម៉ុន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ​សួន ​បវរ​ អភិ​បាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ឱ​ បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​លោក​មេ​បញ្ជាការ​រង នាយរង​សេនាធិការ ប្រធាន​អនុប្រធាន​មន្ទីរ នាយ​នាយរង​ការិយាល័យ មេបញ្ជាការ​មេបញ្ជាការ​រង​ក្រុង​ស្រុក​និង​ស្នាក់​ការ​សន្តិសុខ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។

ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ផ​ប៉ុន ​គ័ង ​នាយរង​ការិយាល័យ​បុគ្គលិក​លើ​ផ្ទៃ​ប្រទេស​បាន​ឡើង​អាន​សេចក្តី​ប្រកាស​លេខ ៤ ៤ ត ត ប ០៨១៥​ស្តី​ពី​ការតែងតាំង​លោក លោក​វរសេនីយ៍ឯក​ឲ្យ​ទៅជា​មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​មេបញ្ជាការ​រង​ជាច្រើន​នាក់​ទៀត​ដែល​ត្រូវ​បំពាក់​ឋានន្តរសក្ដិ​និង​ផ្លាស់​ប្តូរ​មុខតំណែង​ទៀត​ផង​។

ក្នុង​នោះ​ដែរ​លោក ​ឱ ​បូ​រិន្ទ ​បាន​មានប្រសាសន៍ថា​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​មាន​រចនាសម្ព័ន្ធ​និង​មាន​ក្រប​ខណ្ឌ​ចាត់តាំង​តាម​បទបញ្ជា​របស់​មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស​ហើយ​កម្លាំង​អាវុធហត្ថ​ទាំងអស់​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​ទាំងមូល​ដោយ​អនុវត្ត​ទៅតាម​បទបញ្ជា​និង​សេចក្តី​ណែនាំ​របស់​មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស​និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ស្របតាម​មុខជំនាញ​វិជ្ជាជីវៈ​កិច្ច​ការដែល​បាន​កំណត់​ក្រប​ខណ្ឌ​នៃ​ច្បាប់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ម៉ន សាម៉ុន​ ក៏បាន​ធ្វើការ​ផ្តាំ​ផ្ញើ​ដល់ មេបញ្ជាការ​រង និង​ពល​អាវុធហត្ថ​ទាំងអស់​ក្រោយពេល​បាន​បំពាក់​ឋានន្តរសក្តិ​ និង ​ផ្លាស់​ប្តូរ​តំណែង​រួចមក​ត្រូវ​កសាង​គុណសម្បត្តិ​សមត្ថភាព គុណភាព សីលធម៌ ដែល​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​បាន​កសាង​គុណសម្បត្តិ​និង​មាន​ស្នាដៃ​ល្អៗ​ជូន​ជាតិ​មាតុភូមិ​កម្ល​ង​មក​បន្តទៀត​។

គុណសម្បត្តិ​ប្រកបដោយ​កិត្តិ​យស​ខាងលើ​នេះ​ក្នុងនាម​លោក​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​សូម​ផ្ញើ​នូវ​ក្តីសង្ឃឹម​និង​ជំនឿ​ជឿជាក់​ចំពោះ​នាយ​អាវុធហត្ថ​គ្រប់លំដាប់​ថ្នាក់​ដែល​បានទទួល​នូវ​កិត្តិយស​ក្នុងថ្ងៃនេះ​ឲ្យ​ក្លាយទៅជា​សកម្មភាព​ខិតខំ​ពុះពារ​បំពេញភារកិច្ច​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើការ​ឆ្លើយតប​របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្តទៀត​៕

អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាវុធហត្ថ​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរសក្ដិ និង ធ្វើការ​ផ្លាស់ប្តូរ​មុខតំណែង​ដល់​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​បន្ទាយមានជ័យ