ចូលឆ្នាំ​រួច​លោក​សួន​ បវរ ​និង​លោក​ឧកញ៉ា​ហង្ស ​ស៊ីផា​ បាន​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧ ​យក​មក​ដាក់​កន្លែង​ដើម​វិញ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ

ចូលឆ្នាំ​រួច​លោក​សួន​ បវរ ​និង​លោក​ឧកញ៉ា​ហង្ស ​ស៊ីផា​ បាន​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧ ​យក​មក​ដាក់​កន្លែង​ដើម​វិញ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ



បន្ទាយមានជ័យ ៖ តាម​សំណូមពរ​យ៉ាង​ទទូច​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ដែល​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បើ​រដ្ឋាភិបាល​បាន​ធ្វើ​ការដោះដូរ​អភិបាលខេត្ត​ថ្មី​នោះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ថ្មី​ធ្វើការ​ដង្ហែ​រូប​ជ័យ​វរ្ម័ន​ទី​៧​ដែល​លោក​អភិបាលខេត្ត​ចាស់​គាស់​រូប​ជ័យវរ្ម័ន​នេះ​យក​ទៅ​ដាក់​ហាលថ្ងៃ​ហាលភ្លៀង​នៅ​ក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម​ភ្នំស្រុក​ឲ្យ​ដង្ហែ​យក​មក​ដាក់​កន្លែង​ដើម​វិញ​ដើម្បី​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​។

ដោយមាន​ការ​ស្រុះស្រួល​មូលមតិ​គ្នា​ជា​ ឯក​ច្ឆ័​ន​រវាង​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់​ទៀត និង លោក​ឧកញ៉ា​ហង្ស ​ស៊ីផា​ ផង​នោះ​បាន​សម្រេច​ថា នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ និង ធ្វើ​ពិធីបុណ្យ​យ៉ាង​ធំ​មួយ​នៅ​កន្លែង​ទី​តម្កល់​រូប​ជ័យវរ្ម័ន​ស្ថិត​ក្នុង​វេទិកា​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដើម្បី​ដាក់​រូប​ជ័យវរ្ម័ន​នោះ​នៅ​កន្លែង​ដើម​វិញ​។

គួរបញ្ជាក់​ផង​ដែរ​ថា កន្លងមក​រូ​ប​ជ័យ​វរ្ម័ន​ទី​៧​ដែល​លោក​អភិបាលខេត្ត​មុន​យកមក​ដាក់​តម្កល់​នៅ​វេទិកា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅលើ​រូប​ជ័យ​វរ្ម័ន​ទី៧​ថា​ មាន​រិទ្ធិ​បារមី​ខ្លាំង​ពិសេស​បាន​ជួយ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​បាន​សេចក្តីសុខ​ និង ​សេចក្តី​ចម្រើន​គ្រប់គ្នា​ផង​ដែរ​។

ក្រោយពេល​លោក​គោស៊ុំ​ សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឡើង​មក​កាន់កាប់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​មិនបាន​ប៉ុន្មាន​ខែ​ផង​ ស្រាប់តែ​លោក​អភិបាលខេត្ត​គោ​ ស៊ុំ​សារឿ​ត ​បាន​បញ្ជា​ឲ្យ​កូនចៅ​គាស់​រូបសំណាក​ជ័យវរ្ម័ន​នេះ​យក​ទៅ​ដាក់​នៅ​វត្ត​ជ័យ​ឧ​ត្ត​ម​ស្រុក​ភ្នំស្រុក​ទៅវិញ​ព្រោះ​លោក​សំអាង​ថា ​រូប​ជ័យ​វរ្ម័នទី​៧​នេះ​ខុស​រចនាបថ​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មាន​ការ​ថ្នាំងថ្នាក់ ​និង​លោក​គោ​ ស៊ុំ​សារឿ​ត​ យ៉ាង​ខ្លាំង​ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំស្រុក​នេះ​តែ​ម្តង ​ព្រោះ​សំអាង​ថា​ ស្រុក​របស់​គាត់​ជួប​នឹង​គ្រោះធម្មជាតិ​យ៉ាង​ខ្លាំង​ពេល​ដែល​លោក​គោ ​ស៊ុំ​សារឿ​ត ​យក​រូប​ជ័យវរ្ម័ន​នេះ​យក​មក​ដាក់​ក្នុង​វត្ត​ស្រុក​របស់​គាត់​នោះ​។

លោក​ឧកញ៉ា​ហង្ស​ ស៊ី​ផា​ បាន​មានប្រសាសន៍ថា ​ក្រោយពេល​លោក​បាន​ដង្ហែ​រូប​ជ័យ​វរ្ម័ន​ទី៧​យក​មក​ដាក់​កន្លែង​ដើម​វិញ​នោះ​លោក​និង​ធ្វើ​ពិធី​បួងសួង​បុណ្យ​យ៉ាង​ធំ​មួយ​មាន​ភ្លេង​ពិណពាទ្យ​និង​លោក​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ​ ដើម្បី​សុំ​សេចក្តី​សុខ​ ឲ្យ​ប្រជាពលរដ្ឋ ​និង​មន្ត្រីរាជការ​ចេះ​រួបរួមសាមគ្គី​គ្នា​ចេះ​យោគយល់​គ្នា​ទៅវិញទៅមក​ដើម្បី​កសាង​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃមុខ​ផងដែរ​៕

ចូលឆ្នាំ​រួច​លោក​សួន​ បវរ ​និង​លោក​ឧកញ៉ា​ហង្ស ​ស៊ីផា​ បាន​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧ ​យក​មក​ដាក់​កន្លែង​ដើម​វិញ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ចូលឆ្នាំ​រួច​លោក​សួន​ បវរ ​និង​លោក​ឧកញ៉ា​ហង្ស ​ស៊ីផា​ បាន​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧ ​យក​មក​ដាក់​កន្លែង​ដើម​វិញ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ