ទីតាំង​លេង​ខ្លា​ឃ្លោក​មួយ​កន្លែង​ត្រូវ​បាន​កំចាយ​ដោយ​កម្លាំង​អន្តរាគមន៍

ទីតាំង​លេង​ខ្លា​ឃ្លោក​មួយ​កន្លែង​ត្រូវ​បាន​កំចាយ​ដោយ​កម្លាំង​អន្តរាគមន៍



ភ្នំពេញ ៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ខ្លា​ឃ្លោក ​បាន​នាំ​គ្នា​លេង​ជាប្រចាំ​ទោះបី​គេ​ធ្លាប់​ចុះទៅ​ណែនាំ​ជាច្រើនលើក​មក​ហើយ​ក្ដី​ក៏​ពួកគេ​នៅតែ​នាំគ្នា​លេង​យ៉ាង​ងងើល​ហាក់​មិន​កោតខ្លាច​ចំពោះ​អាជ្ញាធរ​ឡើយ ដោយ​មិន​អាច​ទ្រាំ​បើកដៃ​ឲ្យ​លេង​តទៅទៀត​បាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​ចុះទៅ​កំចាយ​ហ្វូង​កុំ​ឲ្យ​ពួកគេ​បន្ដ​លេង​តទៅទៀត​ដោយ​ចាប់​យក​យក​សម្ភារៈ​មួយចំនួន​មក​ទុកជា​ភស្ដុតាង។

ករណី​លេងល្បែង​ខាងលើ​នេះ​ កើតឡើង​កាល​វេលា​ម៉ោង​២០​ និង ​៥០​នាទី​យប់​ថ្ងៃ​ទី​៤​ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ជាប់​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅក្បែរ​ហាង​បោក​អ៊ុត​ទំនើប យីហោ​៧៨៩ មុខ​រោងចក្រ គ្លែ​ត​ភី ផ្លូវ​ផ្សារ​ឯករាជ​ទី​២។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​និយាយ​ប្រាប់​ថា ​កន្លែង​លេងល្បែង​ខ្លា​ឃ្លោក​ខាងលើ​ ធ្លាប់​ចាប់​ព្រមាន​រួច​ម្តង​មកហើយ​​តែ​ពួកគេ​នៅតែ​លួច​លេង​ទៀតហើយ​ហាក់​មិន​ខ្វល់​ចំពោះ​ការណែនាំ​នោះ​ទេ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​អាច​កើតមាន​នូវ​ករណី​ហិង្សា​ និង​បទល្មើស​ផ្សេងៗ​ជាពិសេស​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាជន​មួយ​ចំនួន​បាន​និយាយ​ថា ទី​តាំង​លេងល្បែង​ខ្លា​ឃ្លោក​ខាងលើ​បាន​បើក​លេង​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៨​យប់​ទៅ​ដែល​មាន​មនុស្ស​ជាច្រើន​មកលេង​ហើយ​ចាក់​ធំៗ​ទៀត​ផង​មើល​ទៅ​ប្រៀប​ដូច​គេ​លេងល្បែង​ប្រជាប្រិយ​អញ្ចឹង។

ក្រោយពេល​កើតហេតុ​ប្រជា​ការពារ​ភូមិ​បាន​ដកហូត​សម្ភារៈ​ល្បែង​ខាងលើ​យក​ទៅ​ទុកជា​វត្ថុ​តាង​ហើយ​ហាមប្រាម​កុំឲ្យ​មាន​លេង​តទៅទៀត​៕

ទីតាំង​លេង​ខ្លា​ឃ្លោក​មួយ​កន្លែង​ត្រូវ​បាន​កំចាយ​ដោយ​កម្លាំង​អន្តរាគមន៍ ទីតាំង​លេង​ខ្លា​ឃ្លោក​មួយ​កន្លែង​ត្រូវ​បាន​កំចាយ​ដោយ​កម្លាំង​អន្តរាគមន៍ ទីតាំង​លេង​ខ្លា​ឃ្លោក​មួយ​កន្លែង​ត្រូវ​បាន​កំចាយ​ដោយ​កម្លាំង​អន្តរាគមន៍