ពលរដ្ឋ​ជីក​ដី​ធ្វើ​អាង​ក្រពើ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​ក្នុង​ដី

ពលរដ្ឋ​ជីក​ដី​ធ្វើ​អាង​ក្រពើ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​ក្នុង​ដី



សៀមរាប ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ពលរដ្ឋ​ជីក​ដី ​ដើម្បី​ធ្វើ​អាង​ក្រពើ​ហើយ​ស្រាប់តែ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​នៅ​ក្នុង​ដី​ហើយ​គេ​ដាក់​ការ​សន្និដ្ឋាន​ថា​ ជា​សំរិទ្ធ​ឯ​អ្នកខ្លះ​ថា​ជា​ស្ពាន់។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា​ក្នុងភូមិ​ស្ទឹង​​ឃុំ​បាគង ស្រុក​ប្រាសាទបាគង។

ពលរដ្ឋ​ដែល​ចោមរោម​មើល​ហេតុ​ការណ៍​នេះ​បាន​និយាយ​ថា រូប​បដិមាករ​នេះ​រាង​ដូច​សំរិទ្ធ​បន្តិច ស្ពាន់​បន្តិច។ ពលរដ្ឋ​បន្ត​ថា នេះ​សំណាង​ហើយ​ប៉ះ​ពលរដ្ឋ​ស្លូតត្រង់​តែ​បើ​ចំ​អ្នក​ខូចខិល​វិញ​ប្រាកដជា​យក​ទៅ​លក់​ហើយ​តែ​ម្ចាស់ផ្ទះ​នេះ​បាន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​។

ករណី​នេះ​លោក​វរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០៥​នេះ​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅផ្ទះ​អ្នកភូមិ​ម្នាក់​ឈ្មោះ​អន ផា​។ គាត់​បាន​ជីកដី​ដើម្បី​ធ្វើ​អាង​ក្រពើ​ស្រាប់តែ​ប្រទះឃើញ រូប​បដិមាករ​នេះ​តែ​ម្តង​។

លោក​បន្ត​ថា រូប​បដិមាករ​នេះ​ប្រភេទ​ស្ពាន់​កម្ពស់​៣​តឹក ទម្ងន់​១​គីឡូ​៧​ខាំ​។ លោក​បាន​ថែម​ថា បច្ចុប្បន្ន​នេះ​កំពុង​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រង់ចាំ​ខាង​មន្ទីរជំនាញ​ឬ​មន្ទីរ​វប្បធម៌​មក​ទទួល​យក​ទៅ​ថែរក្សា​បន្ត។

យ៉ាង​នេះ​ក្តី​នៅ​ក្នុង​ហេតុការណ៍​នោះ​ក្រុម​ឈ្មួញ​ដែល​កន្លងទៅ​ធ្លាប់​រក​ស៊ី​ជួញដូរ​វត្ថុ​បុរាណ​បាន​ស្រក់ទឹកមាត់​ចង់​ទិញ​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ផង​ដែរ​៕

ពលរដ្ឋ​ជីក​ដី​ធ្វើ​អាង​ក្រពើ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​ក្នុង​ដី ពលរដ្ឋ​ជីក​ដី​ធ្វើ​អាង​ក្រពើ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​ក្នុង​ដី ពលរដ្ឋ​ជីក​ដី​ធ្វើ​អាង​ក្រពើ​ប្រទះឃើញ​បដិមាករ​មួយ​រូប​កប់​ក្នុង​ដី