អាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

អាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​អនុក្រឹត្យ​ការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​សារ​ជូនពរ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​មេបញ្ជាការ​រង នាយរង​សេនាធិការ ប្រធាន​អនុប្រធាន​មន្ទីរ នាយ​នាយរង​ការិយាល័យ មេបញ្ជាការ​មេបញ្ជាការ​រង​ក្រុង​ស្រុក ​និង​ស្នាក់​ការ​សន្តិសុខ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នេះ​លោក ឱ​ បូ​រិន្ទ​ បាន​មានប្រសាសន៍ថា​ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បើក​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ឲ្យ​មុន​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ឱ ​បូ​រិន្ទ បាន​ធ្វើ​ការណែនាំ​ដល់​កម្លាំង​អាវុ​ធ​ហត្ថ​ទាំងអស់​ដែល​ប្រើប្រាស់​អាវុធ​ផ្ទាល់ខ្លួន​ត្រូវ​ចុះបញ្ជី​ក្នុង​អង្គភាព​និង​លោក ឱ បូ​រិន្ទ បាន​ដាក់​បទបញ្ជា​ដល់​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ស្រុក ​និង​ ស្នាក់​ការ​សន្តិ​សុខ​ក៏​ដូច​ការិយាល័យ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ និង ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ ជាពិសេស​ទប់ស្កាត់​រាល់​អំពើ​អានាធិបតេយ្យ​ដូចជា​ក្មេង​លេងល្បែង​គប់​ទឹក​ដែល​បណ្ដាល​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ​និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខនេះ​ផងដែរ​៕

អាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ អាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ អាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ