​ក្រុម​ចម្រៀង 2NE1 នឹងត្រូវ​រំសាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​?

6 Videos


​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ក្រុម​ចម្រៀង K-pop នារី​ដ៏​ល្បីល្បាញ 2NE1 នឹងត្រូវ​រំសាយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ក្នុង​ពេលនេះ​សមាជិក​ក្រុម នាង មិន​ស៊ី (Minzy) កំពុង​ស្វែងរក​ទ្រនំ​ថ្មី​មួយទៀត​ហើយ ។ ​កាលពី​ថ្ងៃទី ០៤ ខែ មេសា ម្សិលមិញ សារព័ត៌មាន TV Daily បាន​ចុះផ្សាយ​ថា «​កុងត្រា​រវាង​ក្រុម 2NE1 ជាមួយ​ផលិតកម្ម YG Entertainment គឺ​ជិត​ដល់​ថ្ងៃ​បញ្ចប់​ហើយ ដូច្នេះ​ក្រុម​ចម្រៀង​ដែល​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ​ខាងលើនេះ​គឺ​ជៀស​មិន​ផុតពី​ការរំសាយ​ឡើយ ជាក់ស្ដែង​នៅក្នុង​ពេលនេះ​សមាជិក​ក្រុម​ម្នាក់​គឺ​នាង មិន​ស៊ី បាន​ចុះហត្ថលេខា​ជាមួយ​ទ្រនំ​ថ្មី​រួចរាល់​ហើយ​…» ។

​ក្រុម​ចម្រៀង 2NE1 នឹងត្រូវ​រំសាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​?

​ក្រុម​ចម្រៀង 2NE1 នឹងត្រូវ​រំសាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​?

កាលពីមុន​មាន​ពាក្យ​ចចាមអារ៉ាម​ម្ដង​រួចមកហើយ​ទាក់ទង​នឹង​នាង មិន​ស៊ី ដែល​បាន​និយាយថា នាង​ត្រូវបាន​ខាង​ផលិតកម្ម​លុបឈ្មោះ​ចេញពី​ក្រុម​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ។​ចំពោះ​ព័ត៌មាន​ដែល​កំពុង​កក្រើក​នៅក្នុង​ពិភព K-pop នេះ ខាង​ផលិតកម្ម YG Entertainment បានប្រកាសថា នឹង​ចេញមុខ​បកស្រាយ​ទាក់ទង​នឹង​រឿង​រំសាយ​ក្រុម 2NE1 នៅ​ថ្ងៃទី ០៥ ខែ មេសា​នេះ ហើយ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ «​ប្រជាប្រិយ​» នឹង​បង្ហាញជូន​បន្ថែមទៀត​នៅពេល​ក្រោយ ។

​ក្រុម​ចម្រៀង 2NE1 នឹងត្រូវ​រំសាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​?

​គួរ​បញ្ជាក់ដែរថា មិន​ស៊ី គឺជា​សមាជិក​ក្រុម​តែ​ម្នាក់​គត់​ដែល​គ្មាន​សកម្មភាព​អ្វី​សោះ​ចាប់តាំងពី​ពេល​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​នៅក្នុង​អាល់​ប៊ុ​ម «CRUSH» រួចមក ស្រប​ពេលដែល​សមាជិក​ក្រុម​ដទៃទៀត​ដូចជា ស៊ី​អ៊ែ​ល (CL) កំពុងតែ​ឡើង​កូដ​នៅ​អាមេរិក សាន់​ដា​រ៉ា ផាក (Sandara Park) ក៏​ធ្លាប់​បង្ហាញ​សកម្មភាព​ខ្លះៗ​ដែរ​នៅក្នុង​សង្គម​សិល្បៈ ហើយ​សម្រាប់​ផាក ប៊ូ​ម (Park Boom) វិញ​គឺ​ធ្លាប់មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ដោយ​រឿងអាស្រូវ​នេះ​កាន់តែ​ដាក់បន្ទុក​ធ្ងន់​ទៅលើ​រឿង​ចចាមអារ៉ាម​រំសាយ​ក្រុម 2NE1 នេះ​តែម្ដង ៕ (​ប្រភព​៖ អ​ល​ខេ​ប៉ប​) កុសល​

​ក្រុម​ចម្រៀង 2NE1 នឹងត្រូវ​រំសាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​?