ព័ត៌មានចុងក្រោយទាក់ទងនឹងការចេកចេញពីក្រុម 2NE1របស់ មិនស៊ី  

6 Videos


បន្ទាប់ពីមានព័ត៌មានមួយចំនួននិយាយថា សមាជិកក្រុម 2NE1 នាង មិនស៊ី (Minzy) សម្រេចចិត្តចេកចេញពីក្រុម ក៏ដូចជា ផលិតកម្ម YG Entertainment រួចមក ទីបំផុតនៅថ្ងៃទី ០៥ ខែមេសា នេះខាងផលិតកម្ម YG Entertainment បានចេញមុខប្រកាសជាសាធារណៈទទួលស្គាល់ថានេះជារឿងពិតដោយបានលើកឡើងថា « ពួកយើងមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ចំពោះអ្នកគាំទ្រទាំងអស់ដែលតែងតែទទឹងរង់ចាំក្រុម 2NE1 រហូតមក…សម្រាប់ថ្ងៃនេះពួកយើងសូមប្រកាសជាផ្លូវការណ៍ថា មិនស៊ី មិនមែនជាសមាជិកក្រុម 2NE1 ទៀតឡើយ» ។

ជាមួយគ្នានេះអ្នកតំណាងផលិតកម្ម YG Entertainment បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដែរថា ទោះជាយ៉ាងណាក្រុម 2NE1 នឹងបង្ហាញខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងរដូវកាលនេះដោយមានតែសមាជិក ៣ នាក់គឺ នាង ស៊ីអ៊ែល (CL) ផាក ប៊ូម (Park Bom) និង ស្រីស្អាត ដារ៉ា (Dara) ប៉ុណ្ណោះ ហើយសម្រាប់សមាជិកក្រុមទាំង ៣ នាក់នេះនឹងពាំនាំអ្វីដែលថ្មី និង ប្លែកដើម្បីបម្រើអារម្មណ៍អ្នកគាំទ្របន្តទៀត ។

ព័ត៌មានចុងក្រោយទាក់ទងនឹងការចេកចេញពីក្រុម 2NE1របស់ មិនស៊ី  

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសិតការសែតរបស់ផលិតមក្ម YG Entertainment គឺមិនបាននិយាយពីរឿងរំសាយក្រុម 2NE1 ឡើយ​ ៕ (ប្រភព៖ អលខេប៉ប) កុសល