តារា​កំប្លែង វ៉ាន់ នី​ឡា នឹង​​មាន​ពិធី​ពិសេស​នៅ​ថ្ងៃទី ១៩ ខែឧសភា !

6 Videos

​ស្រប​ពេលដែល​ប្រជាប្រិយភាព​នៅក្នុង​អាជីព​កំប្លែង​កាន់តែ​ឡើង​កូដ តារា​កំប្លែង វ៉ាន់ នី​ឡា ត្រូវបាន​គេ ដឹងថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូន​ថៅកែ​ផលិតកម្ម​មួយ​។ ស្របពេល​ជាមួយគ្នានេះ ក៏មាន​ការ និយាយថា តារា​កំប្លែង វ៉ាន់ នី​ឡា ត្រៀម​ចូល​រោងការ​នៅ​ពាក់​ក​ណ្ត​ល​ខែឧសភា ខាងមុខនេះ​ទៀតផង ​។​ប៉ុន្តែ​យ៉ាងណា ឪពុក​បង្កើត​របស់ វ៉ាន់ នី​ឡា បាន​ច្រានចោល ដោយ​អះអាងថា ថ្ងៃនោះ​គ្រាន់តែ​ជាការ​ពិភាក្សា​រវាង​ចាស់ទុំ ទាំងសងខាង​តែប៉ុណ្ណោះ ។​

តារា​កំប្លែង វ៉ាន់ នី​ឡា នឹង​​មាន​ពិធី​ពិសេស​នៅ​ថ្ងៃទី ១៩ ខែឧសភា !

តារា​កំប្លែង វ៉ាន់ នី​ឡា នឹង​​មាន​ពិធី​ពិសេស​នៅ​ថ្ងៃទី ១៩ ខែឧសភា !

​ជុំវិញ​ការលេចលឺ​ពត៌មាន​ថា តារា​កំប្លែង វ៉ាន់ នី​ឡា ត្រៀម​ចូល​រោងការ​នៅ​ថ្ងៃទី ១៩ ខែឧសភា ខាងមុខ ជាមួយ​កូនប្រុស​ថៅកែ​ផលិតកម្ម​មួយ​នោះ លោកតា វ៉ិ​ច​ទ័​រ ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​តារា​កំប្លែង វ័យក្មេង​រូបនេះ បាន​បកស្រាយ​ទាំង មិនសូវ​សប្បាយចិត្ត​ថា «​មិនមែនជា​ការពិត​នោះទេ នេះ​គ្រាន់តែ​ជា​ពត៌មាន ចចាមអារ៉ាម ។ ខ្ញុំ​ទទួលស្គាល់​កូន​ខ្ញុំ​គង់តែ​រៀបការ​តែ​មិនមែន​ពេលនេះ​ទេ ។

តារា​កំប្លែង វ៉ាន់ នី​ឡា នឹង​​មាន​ពិធី​ពិសេស​នៅ​ថ្ងៃទី ១៩ ខែឧសភា !

កូន​ខ្ញុំ​មិនទាន់​ពេញវ័យ​ផង បើ រៀបការ​ពេលនេះ​ហាក់ដូចជា​ខ្ញុំ​ជា​ឪពុក​មានការ​ព្រហើន​ពេក ។ ម្យ៉ាង​បើ​កូនស្រី​ខ្ញុំ​រៀបការ​មែន​ក៏ត្រូវ​មាន​ពិធី រៀបចំ​អញ្ជើញ​ភ្ញៀវ​យ៉ាងតិចណាស់​ក៏​១​ពាន់​នាក់​ដែរ​» ។ អ្វីដែល​កត់សំគាល់​នោះ ថ្វីត្បិតតែ​មិនមែនជា​ថ្ងៃ​រៀបការ របស់ វ៉ាន់ នី​ឡា ពិតមែន ប៉ុន្តែ​ក្នុងនោះ​លោកតា វ៉ិ​ច​ទ័​រ ទទួលស្គាល់ថា នៅ​ថ្ងៃទី ១៩ ខែឧសភា ខាងមុខនេះ​គឺជា ថ្ងៃ​ដែល​ចាស់ទុំ​ខាង​ប្រុស​មានបំណង​មក​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​របស់​លោក​។​តែ​មិនទាន់​អាច​និយាយថា​ជា​ថ្ងៃ​ភ្ជាប់ពាក្យ​នោះទេ​ ។

តារា​កំប្លែង វ៉ាន់ នី​ឡា នឹង​​មាន​ពិធី​ពិសេស​នៅ​ថ្ងៃទី ១៩ ខែឧសភា !

​លោកតា វ៉ិ​ច​ទ័​រ បាន​បន្ថែមថា ក្នុងនាម​ជា​ឪពុក លោក​ត្រូវតែ​ពិនិត្យ​អោយ​ល្អិតល្អន់ ព្រោះថា ទាំង វ៉ាន់ នី​ឡា និង កូនប្រុស​សុទ្ធតែ​នៅ​ក្មេង​ទាំងពីរ​នាក់ ។​ ក្រៅពី​ជាតា​រា​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​នោះ វ៉ាន់ នី​ឡា ក៏​អាច​ច្រៀង​កាត់សក់​នៅក្នុង​ពិធី មង្គលការ នានា​ផងដែរ ។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​ត្រៀមខ្លួន​ថត​រឿង «​កូនប្រសារ​ទេវតា​» ក្នុង​តំណែង​ជា​តួឯក​ស្រី ៕ ចេ​នី​