អត្ថប្រយោជន៍​ប្រាំមួយ​យ៉ាង​នៃ​បន្លែ​មួយ​ប្រភេទ​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

ចំពោះប្រភេទបន្លែ គ្រប់ប្រភេទ​សុទ្ធ​សឹង តែ​មាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព របស់​យើង​ផ្សេងៗ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​បាន​ផ្តល់​នូវ​សារធាតុ ចិញ្ចឹមនិងប្រូតេអ៊ីន ជាច្រើនប្រភេទដែលជួយទ្រទ្រង់ នូវការ​លូត​លាស់ ព្រមទាំងពង្រឹងដល់ សុខភាពថែមទៀត។ យ៉ាងណាមិញពេលនេះយើង នឹង​លើក​យក​នូវ​អត្ថប្រយោជន៍ របស់ផ្លែត្រប់សណ្តាយ ដល់សុខភាពរបស់យើង។ បើសិនជាអ្នកដែល កំពុងតែស្វែងរកនូវ ប្រភេទបន្លែដែល មាននូវសារធាតុចិញ្ចឹមព្រមទាំង ជួយដល់សុខភាព របស់អ្នកនេះអ្នកគួរ តែអាន​បន្ត​ដើម្បី ស្វែងយល់ពីផ្លែត្រប់សណ្តាយនេះបន្ថែម។

អត្ថប្រយោជន៍​ប្រាំមួយ​យ៉ាង​នៃ​បន្លែ​មួយ​ប្រភេទ​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

សម្រាប់ផ្លែត្រប់សណ្តាយ យើងអាចយកមក ច្នៃជាមុខម្ហូបជាច្រើន ប្រភេទដូចជាឆា ស្លរ និងអន្លក់​ក៏​បាន​ហើយ ថែមទាំងមានឱជារស ថែមទៀត។ តែអ្នកប្រហែជាអាច និងមិនដឹងថាវាអាចជួយដល់សុខភាព របស់យើងទេមើលទៅ។

ខាងក្រោមជាអត្ថប្រយោជន៍ ទាំងប្រាំមួយរបស់ផ្លែត្រប់សណ្តាយ ៖

  • មានប្រយោជន៍ចំពោះ ឈាមដោយសារវា មានផ្ទុកនូវអាស៊ីតធម្មជាតិ (Chlorogenic acid) ម្យ៉ាងដែលអាចជួយ កាត់បន្ថយ LDL ពីក្នុងឈាម និងជួយឱ្យឈាម អាចការពារការ ជ្រៀតចូលរបស់មេរោគ មួយចំនួនជួយ បន្សាបសារធាតុញៀន និងបង្ការការកើតឡើង នៃ​កោសិការមហារីក បានផងដែរ។
  • ជំនួយខួរក្បាលដោយ នៅលើសំបករបស់ ផ្លែនេះវាមានផ្ទុកនូវ សារធាតុ nasunin និង anthocyanin ដែលមានឥទ្ធិពលទៅ លើកោសិការរបស់ ខួរក្បាល។ មិនត្រឹមតែ​ប៉ុណ្ណោះ​វាជួយ​ឱ្យ​ចរន្ត ឈាមរត់ទៅខួរក្បាល បានល្អនិងជួយ ឱ្យការចងចាំបានកាន់តែប្រសើរ​។
  • មិនត្រឹមតែមានសមត្ថភាព ជួយឈាមឱ្យមានលទ្ធភាព ប្រឆាំងនឹងកោសិការ មហារីក​ប៉ុណ្ណោះ​ទេ​ផ្លែ​​ត្រប់សណ្តាយ នេះនៅអាចជួយឱ្យ រាង្គកាយរបស់យើង មានលទ្ធភាពទប់ទល់នឹងសម្លាប់ កោសិការមហារីក បានដូចគ្នា។
  • វាសម្បូរទៅដោយ ជាតិសរសៃហើយ ក៏អាចជួយគ្រប់គ្រង ជាតិស្ករបានល្អដែល អាចជួយការពារ​ការកើតជម្ងឺទឹកនោម ផ្អែមបាន។
  • ពង្រឹងសុខភាពបេះដូង ដោយសារវាមាន ផ្ទុកនូវសារជាតិ ប៉ូតាស្យូម ជាតិសរសៃ វីតាមីន B6 វីតាមីន C និង Phytonutrients ។ បើតាមការស្រាវជ្រាវ នៅឯសហរដ្ឋអាមេរិកបានឱ្យដឹងថាវា ជាប្រភេទបន្លែដែល យើងគួរតែបរិភោគ ដើម្បីការពារពីបញ្ហា បេះដូង ព្រមទាំងអាចជួយ ពង្រឹង​សុខភាព បេះដូងបានយ៉ាងល្អ។
  • ការពារការឡើងទម្ងន់ វាមិនត្រឹមតែអាចជួយ សម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចជួយ​គ្រប់គ្រង​ទម្ងន់​បាន យ៉ាងប្រសើរ។

**Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

អត្ថប្រយោជន៍​ប្រាំមួយ​យ៉ាង​នៃ​បន្លែ​មួយ​ប្រភេទ​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

អ្នកស្រាវជ្រាវបានបញ្ជាក់ ប្រាប់ថាដើម្បីទទួល បានផលប្រយោជន៍ ដូចខាងលើអ្នកគ្រាន់តែបរិភោគ ផ្លែ​ត្រប់សណ្តាយ តាមធម្មតា។ ពោលគឺយកវាទៅ ឆា ស្លរ និង អន្លក់តាមប្រាថ្នានោះវា នឹងផ្តល់​នូវ​អត្ថប្រយោជន៍ ដូចបានរៀបរាប់ ដល់សុខភាពរបស់អ្នកមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អត្ថប្រយោជន៍​ប្រាំមួយ​យ៉ាង​នៃ​បន្លែ​មួយ​ប្រភេទ​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

  • ដោយ: Panhabot
  • 11:20 AM, 05 April
  • ប្រភព: 1M Health Tips
  • Tag: សុខភាព