2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

ព័ត៌មាន​បែក​បាក់​គ្នា​របស់​ក្រុម​ចម្រៀង​នារី​កូរ៉េ 2NE1 ត្រូវ​បាន​លេច​ឡើង​​សារ​ជា​ថ្មី​ខណៈ​សមាជិក Minzy កំពុង​ដើរ​ស្វែង​រក​ផលិតកម្ម​ថ្មី។

 

ប្រភព​ខាង​ក្នុង​សិល្បៈ​កូរ៉េ​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន TV Daily កាល​ពី​ថ្ងៃ​ទី ៤ ខែ​មេសា​ថា៖ “កុង​ត្រា​រវាង​ក្រុម​ចម្រៀង 2NE1 និង​ផលិតកម្ម YG នឹង​ដាច់​នៅ​ពេល​ខាង​មុខ ហើយ​លទ្ធភាព​ខ្ពស់​នោះ​គឺ ក្រុម​ចម្រៀង​៤​សមាជិក​រូប​នេះ​នឹង​បែក​គ្នា។ អាស្រ័យហេតុ​នេះ Gong Minzy សមាជិក​ប្អូន​ពៅ​របស់ 2NE1 កំពុង​តែ​ដើរ​រក​ផលិតកម្ម​ថ្មី​សម្រាប់​ខ្លួន​ឯង”។

 

2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា៖ “ការ​ពិត​ទៅ Minzy បាន​ទៅ​ចរចា​រឿង​កុងត្រា​ជាមួយ​ផលិតកម្ម​ថ្មី​រួច​ហើយ​តែ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​សម្រេច​ដោយ​សារ​តែ​នាង​ទាមទារ​ប្រាក់​ខ្ពស់​ពេក”។ ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា Minzy កំពុង​ដើរ​ស្ទាបស្ទង់​ជាមួយ​ផលិតកម្ម​ផ្សេង​ៗ​ថា​តើ​តម្លៃ​របស់​នាង​អាច​បាន​ខ្ពស់​ប៉ុណ្ណា។

 

ជាមួយ​នឹង​ព័ត៌មាន​នេះ YG Entertainment បាន​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​បើក​សន្និសីទ​កាសែត​មួយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​បែក​ក្រុម​របស់ 2NE1 ក៏​ដូច​ជា​ការ​ដើរ​ចេញ​របស់ Minzy ផង​ដែរ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥​ខែ​មេសា​នេះ។

 

2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

 

គួរ​បញ្ជាក់​ផង​ដែរ​ថា អាល់ប៊ុម​ចុង​ក្រោយ​របស់ 2NE1 “Crush” ត្រូវ​បាន​បញ្ចេញ​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៤ មក​ម្ល៉េះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​គឺ​មាន​រយៈពេល ២​ឆ្នាំ ២ខែ​មក​ហើយ​តែ​ ក្រុម​ចម្រៀង​បង្ហាញ​មុខ​ឆ្នាំ ២០០៩ នេះ​មិន​ទាន់​​មាន​សកម្មភាព​ជា​ក្រុម​អ្វី​ទាំង​អស់ ដោយ សមាជិក CL កំពុង​ត្រៀម​បង្ហាញ​មុខ​នៅ​ទីផ្សារ​អាមេរិក Sandara ធ្វើ​ពិធី​ករ Minzy បើក​សាលា​បង្រៀន​រាំ និង Park Bom គ្មាន​សកម្មភាព​ក្នុង​សិល្បៈ​អ្វី​ទាំង​អស់។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ថ្មី​ៗ​នេះ គេ​ទើប​តែ​ប្រទះ​ឃើញ Park Bom នៅ​លើ​ផ្លូវ​ក្នុង​ប្រទេស​ចិន តែ​មិន​ដឹង​ថា​នាង​មក​ទី​នេះ​ក្នុង​គោល​ដៅ​អ្វី​នោះ​ឡើយ៕

 

2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

 

ចុចអាន៖CL តែង​ខ្លួន ​កាច់រាងកប់​ក្នុង​ឈុត​ពាណិជ្ជកម្ម​គ្រឿង​សម្អាង​អាមេរិក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi