នារី​អាកាសចរ​ដ៏​សិចស៊ី​ទម្លាយ​រឿង​ស្នេហា​ដែល Harry Styles ធ្លាប់​ធ្វើ​បាប

នារី​អាកាសចរ​ស្រស់​សោភា​ម្នាក់​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស្ងាត់​ៗ​ជាមួយ Harry Styles សមាជិក​ក្រុម One Direction ​បាន​ចេញ​មក​និយាយ​រៀបរាប់​ពី​ការ​បែកបាក់ ដោយ​នាង​ធ្លាប់​ប្រាប់​​មិត្តភ័ក្ដិ​ថា​ស្នេហារបស់​នាង​ត្រូវ​បាន​បញ្ចប់​ដោយ​សារ Harry បាន​លួច​ទាក់ទង​ជាមួយ​តារា​ម៉ូដេល​ Kendall Jenner។​

 

នារី​អាកាសចរ​ដ៏​សិចស៊ី​ទម្លាយ​រឿង​ស្នេហា​ដែល Harry Styles ធ្លាប់​ធ្វើ​បាប

 

នារី​អាកាសចរ​ដ៏​សិចស៊ី​ទម្លាយ​រឿង​ស្នេហា​ដែល Harry Styles ធ្លាប់​ធ្វើ​បាប

 

 

Megan Smith ​ដែល​ជា​នារី​អាកាសចរ​វ័យ​២៤​ឆ្នាំ​និង​Harry ត្រូវ​គេ​​ជឿជាក់​ថា​បាន​ជួប​គ្នា​ពេល​ដែល​ តារា​ចម្រៀង​​និង​ក្រុម​ 1D ជិះ​យន្តហោះ​ទៅ​​ប្រគំតន្ត្រី​ទេសចរណ៍ “On The Road Again” កាល​ពី​ឆ្នាំ​មុន​ចន្លោះ​ខែ​មិថុនា​និង​តុលា។

 

យ៉ាងណា​ក្ដី​ ភ្លើង​ស្នេហ៍​នេះ​ក៏​បាន​រលត់​ទៅវិញ​ នៅ​ពេល​ដែលMegan បាន​ដឹងថា​ Harry បាន​ចំណាយ​ពេល​ចូលឆ្នាំ​ទៅ​កម្សាន្ត​នៅ​សមុទ្រ​ជាមួយ​តារា​​ Kendall Jenner។ បើ​តាម​ The Sun ឲ្យដឹង​ថា Harry ​ដែល​ជា​អ្នក​បំផ្លាញ​ស្នេហា​នេះ ​បាន​នៅ​ជាមួយKendall ជាច្រើន​សប្ដាហ៍​មុន​ពេល​ Megan មក​ដល់​ទីក្រុង​ឡុងដុង​ដើម្បី​ជួប​គេ។

 

នារី​អាកាសចរ​ដ៏​សិចស៊ី​ទម្លាយ​រឿង​ស្នេហា​ដែល Harry Styles ធ្លាប់​ធ្វើ​បាប

 

​​​​​​នារី​អាកាសចរ​បាន​និយាយ​ទាំង​កម្សត់​ថា៖”​ពេល​ខ្ញុំ​ទៅ​ដល់​ឡុងដុង​​ខ្ញុំ​បាន​រីករាយ​ជាមួយ Harry ​២​ថ្ងៃ ប៉ុន្តែ​​​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ឡើង​យន្តហោះ​មក​វិញ​ពេល​ឃើញ​ឃើញ​សារព័ត៌មាន​បង្ហាញ​រូប HarryនិងKendall ​ទៅ​លេង​សមុទ្រ​ជាមួយ​គ្នា។ ខ្ញុំ​ខកចិត្ត​ខ្លាំង​ណាស់​ ក្រោយ​មក​ពី​លេង​សមុទ្រ​​គេ​បាន​នាំ Kendall មក​ជួប​ខ្ញុំ​ទៀត ហើយ​ថែម​ទាំង​សួរ​ឌឺដង​ដាក់​ខ្ញុំ​ទៀត”។ Harry​និងMegan មាន​ទំនាក់ទំនង​ជាមួយ​គ្នា​រយៈពេល​៩​ខែ មុន​ពេល​ចែក​ផ្លូវ​គ្នា​ដើរ៕

 

នារី​អាកាសចរ​ដ៏​សិចស៊ី​ទម្លាយ​រឿង​ស្នេហា​ដែល Harry Styles ធ្លាប់​ធ្វើ​បាប

 Kendall

ចុចអាន៖Louis អាច​នឹង​ដើរ​តួ​ជា Vardy​ក្នុង​រឿង​ហូលីវូដ​ថ្មី ប្រសិន​កីឡាករ​នេះ​អាច​ជួយ​អង់គ្លេស​បាន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror