រឿង​ភាគ​បុរាណ​ចិន​របស់ Yoona មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​គេ

រឿង​ភាគ​ថ្មី​របស់ Yoona សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Girls’ Generation កំពុង​ទទួល​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ចិន។

 

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​មុន​នេះ រឿង​ភាគ “God of War, Zhao Yun” បាន​ចាក់​ផ្សាយ​ភាគ​ដំបូង​របស់​ខ្លួន​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ Hunan TV ហើយ​បាន​ទាក់​ទាញ​ចំនួន​អ្នក​ទស្សនា​បាន ១,៧៣% ក្លាយ​ជា​កម្មវិធី​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​កំឡុង​ពេល​ចាក់​ផ្សាយ។ នៅ​ប្រទេស​ចិន សម្រាប់​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​លើស​ពី ១%​នោះ គឺ​ចាត់​ទុក​ថា​ជា​ជោគជ័យ​ដ៏​ធំ​បំផុត។ លទ្ធផល​នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រជាប្រិយ​ភាព​ដ៏​អស្ចារ្យ​របស់ Yoona។

 

រឿង​ភាគ​បុរាណ​ចិន​របស់ Yoona មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​គេ

 

“God of War, Zhao Yun” គឺ​ជា​រឿង​ភាគ​បុរាណ​ចិន​និយាយ​ពី​ជីវិត​មេទ័ព​ដ៏​អង់អាច Zhao Yun ដែល​រស់​ក្នុង​សម័យ​សាម​កុក។ សមាជិក​ក្រុម​ចម្រៀង Girls’ Generation ដើរ​តួ Xiaohou Qing Yi ដែល​មាន​ចំណង​ស្នេហា​ជាមួយ​មេទ័ព​រូប​នេះ​តែ​ក្រោយ​មក​ទើប​ដឹង​ពី​និស្ស័យ​ស្នេហ៍​ដែល​មិន​អាច​ជួប​គ្នា​របស់​អ្នក​ទាំង​២៕​

 

រឿង​ភាគ​បុរាណ​ចិន​របស់ Yoona មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​គេ

 

ចុចអាន៖2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi