YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

មុន​នេះ​ប៉ុន្មាន​នាទី ផលិតកម្ម YG ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​នឹង​ការ​ដើរ​ចេញ​របស់ Minzy នឹង​ព័ត៌មាន​​រំសាយ​ក្រុម​ចម្រៀង 2NE1។

 

ខណៈ​អ្នក​គាំទ្រ​កំពុង​ព្រួយ​បារម្ភ​ពី​ភ័ព្វ​​វាសនា​របស់​ក្រុម​ចម្រៀង 2NE1, YG Entertainment ក្រុមហ៊ុន​តំណាង​របស់​ក្រុម​ចម្រៀង​នារី​នេះ​បាន​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​ខាង​លើ។ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ផលិតកម្ម YG បាន​សរសេរ​ថា៖ “ជា​បឋម​ពួក​ខ្ញុំ​សូម​អភ័យ​ទោស​នឹង​ជូន​ដំណឹង​មិន​ល្អ​ដល់​អ្នក​គាំទ្រ​ដែល​កំពុង​រង់​ចាំ​​យ៉ាង​អន្ទះសារ​ទាំង​អស់​គ្នា។ ពួក​យើង​សូម​ប្រកាស​ជា​ផ្លូវ​ការ​ថា សមាជិក​អាយុ​​តិច​ជាង​គេ​របស់ 2NE1 នាង Gong Minzy នឹងលែង​ជា​សមាជិក​របស់​ក្រុម​ចម្រៀង 2NE1 ទៀត​ហើយ​​ចាប់​ពី​ពេល​នេះ​តទៅ។

 

YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

 

ថ្ងៃ​ទី​៥ ខែ​ឧសភា​​នេះ កុងត្រា​រវាង​ Minzy និង​ក្រុមហ៊ុន​នឹង​ត្រូវ​ផុត។ ក្រុមហ៊ុន​ក៏​បាន​បញ្ចុះបញ្ចូល​ឲ្យ​នាង​បន្ត​កុងត្រា​ដែរ​តែ​នាង​បាន​បដិសេធ​នឹង​សំណើ​នេះ។ សមាជិក​ទាំង​៣​ដែល​នៅ​សល់​នឹង​បន្ត​កុងត្រា​ជា​ថ្មី​ ហើយ​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​នៅ​រដូវ​ខាង​មុខ​នេះ។ សម្រាប់​ពេល​បច្ចុប្បន្ន​ យើង​មិន​ទាន់​មាន​បំណង​បន្ថែម​សមាជិក​ថ្មី​នោះ​ទេ”៕

 

YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

សេចក្ដី​ប្រកាស​ជាផ្លូវការ​របស់ YG

 

ចុចអាន៖2NE1 ជិត​ផុត​កុងត្រា Minzy ស្វែង​រក​ផលិតកម្ម​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖t
koreaboo