តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ

នំ​ប៉័ង​សាច់​ចំនូន៥០០​កំណាត់ ទឹក​ផ្លែឈើ ថ្នាំ​ពេទ្យ និង​សម្ភារៈ​សិក្សា​មួយ​​ចំនួន ត្រូវ​បាន​​សិល្បករ សិល្បការិនី​​​មួយ​ក្រុម​យក​ទៅ​ចែក​ជូន​ដល់​កុមារ​​ក្រីក្រ​នៅ​អង្គការ​​មួយ​ មាន​ទីតាំង​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ។

 

តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ

 

បើ​តាម​ការ​ដឹង​ពី​លោក ជួន សុវណ្ណ​វាសនា ដែល​ដឹក​នាំ តារាៗ​យក​អំណោយ​ទៅ​ចែក​នោះ​ បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​​ថា ភាព​​ខ្វះ​ខាត​របស់​កុមារ គ្រា​ដែល​ក្រុម​របស់​លោក​ចុះ​ផលិត​វីដេអូ​រឿង​ខ្លី និង​MV មួយ ពួក​លោក​​ក៏​បាន​ចូល​ប្រាក់​គ្នា​ទិញ​សំភារៈ​ដូច​បាន​រៀបរាប់​ខាង​លើ​យក ទៅ​ចែក​ក្មេង​ទាំង​នោះតែ​ម្ដង។ អំណោយ​ទាំង​អស់​នោះ ត្រូវ​បាន​ចែក​កាល​ពី​​ល្ងាច​ម្សិល​មិញ នៅ​អង្គកា​លោក Scott Nelson  ដែល​សរុប​ជា​ប្រាក់​ប្រហែល​ជា​​ជិត​១ពាន់​ដុល្លារ។

 

លោក ជួន សុវណ្ណ​វាសនា បាន​ឲ្យ​ដឹង​ទៀត​ថា តារា​​បាន​ចូល​រួម​ជា​មួយ​ក្រុម​លោក មាន​ដូច​ជា  លោក ណាត់ បូរី លោក អ៊ុល ចំរ៉ុង លោក ស្បាយ សាណាកា ព្រម​ទាំង​តារាសម្តែង គីម ចន្ទ័បរមី និងកញ្ញា ដួង ម៉ានិច ជា​​ដើម ដោយ​ពួក​គេ​បាន​ចូល​ប្រាក់​គ្នា​ទៅ​តាម​លទ្ធភាព។ បន្ថែម​លើ​ការ​ចែក​អំណោយ​នេះ ម្ចាស់​ជំនួយ​ខាង​លើ ក៏​បាន​ច្រៀង​ឲ្យ​ក្មេងៗ​​​ប្រមាណ​ជា៥០០នាក់​​​ បាន​ស្ដាប់​ផង​ដែរ៕

 

តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ

 

តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ

 

អត្ថបទ៖ ខុត សីហា

រូបថត៖ ផ្ដល់ឲ្យ