៥ចំណុច​​ធ្វើ​ឲ្យ​ Miley Cyrus ស័ក្ដិសម​ជា​ Coach​កំពូល​មួយ​រូប​របស់​The Voice

ពេល​ដែល​តារា​ចម្រៀង​​វ័យក្មេង Miley Cyrus ត្រូវ​បាន​គេ​ប្រកាស​ជា​គ្រូ​បង្វឹក​កម្មវិធី​ប្រឡង​ចម្រៀង The Voice ​រដូវ​កាល​​ក្រោយ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​និង​មិន​យល់​ហេតុ​អ្វី​បាន​ជ្រើសរើស​នាង។ ប៉ុន្តែ​បើ​គេ​ក្រឡេក​ទៅ​មើល​ កំឡុង​ពេល Miley បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង The Voice ​រដូវ​កាល​នេះ​កាល​ពី​សប្ដាហ៍​មុន​វគ្គ Knockout Round ក្នុង​នាម​ជា Adviser ​ជួយ​ដល់​គ្រូ​បង្វឹក​បច្ចុប្បន្ន Blake Shelton, Christina Aguilera, Adam Levine និង Pharrell Williams គឺ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ស័ក្ដិសម​ធ្វើ​ជា​ Coach ​ល្អ​ម្នាក់។ ខាង​ក្រោម​គឺ​ជា​ចំណុច​ល្អ​ទាំង​៥​ដែល Miley Cyrus សម​ជា​គ្រូ​បង្វឹក ដែល​គេហទំព័រ eonline បាន​បង្ហាញ​៖

 

៥ចំណុច​​ធ្វើ​ឲ្យ​ Miley Cyrus ស័ក្ដិសម​ជា​ Coach​កំពូល​មួយ​រូប​របស់​The Voice

 

១.នាង​​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ចម្រៀង
​​​​

ចម្រៀង​របស់ Miley ​១៧​បទ​ធ្លាប់​លោត​ឡើង​លើ​តារាង​ចម្រៀង Billboard 100 និង​ធ្លាប់​ថត​​​បាន​៧​អាល់ប៊ុម​ជា​សំឡេង។ ​នាង​ដឹង​ច្បាស់​ពី​ចម្រៀង ដូច​ដែល​បាន​ឃើញ​កាល​ពី​សប្ដាហ៍​មុន នាង​បាន​ផ្ដល់​ភាព​ច្បាស់លាស់ ការ​ណែនាំ​ល្អិតល្អន់​ទៅ​បេក្ខជន​ The Voice ដើម្បី​ស្ថាបនា​​ឡើង​វិញ។

 

២.​នាង​​ចូល​​វិស័យ​សិល្បៈ​តាំង​ពី​ក្មេង

តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​នេះ ​បាន​បង្ហាញ​ខ្លួន​​ក្នុង​សិល្បៈ​​តាមរយៈ​ការ​​សម្ដែង​ក្នុង​រឿង “Hannah Montana” កាល​អាយុ​១៣​ឆ្នាំ។ ហើយ​នាង​ក៏​មាន​ឪពុក​​​ជា​ចម្រៀង​ដូចគ្នា​គឺ​លោក Billy Ray Cyrus ដូច្នេះ​នាង​​បាន​នៅ​ជាមួយ​តន្ត្រី​តាំង​ពី​ក្មេង។

 

៣.​នាង​ជា​តារា​ចម្រៀង Country

ក្រៅ​ពី​គ្រូ​បង្វឹក Blake, Miley ក៏​មាន​ដើម​កំណើត​ជា​អ្នក​ចម្រៀង Country មួយ​រូប​ដែរ។ ម្ចាស់​បទ​ “Wrecking Ball” កើត​នៅ​ទីក្រុង Nashville ​ នៃ​សហរដ្ឋអាមេរិក ហើយ​ម្ដាយ​ធម៌​​របស់​នាង​ក៏​គឺ Dolly Parton ក៏​ជាអ្នក​ចម្រៀង​និង​​អ្នក​និពន្ធ​ចម្រៀង​ Country ផង​ដែរ។

 

៤. នាង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បេក្ខជន
​​​​​​​​​​ Miley ​ជា​មនុស្ស​រួសរាយ​និង​ចេះ​ទាក់ទង​ជាមួយ​បេក្ខជន។ លើ​ពី​នេះ​ទៅ​ទៀត​បេក្ខជន​និង​នាង​គឺ​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា ដូចនេះ​នាង​អាច​យល់​ពី​ជម្រៅ​ចិត្ត​របស់​ពួកគេ។

 

៥. ប្រភេទ​ចម្រៀង​របស់​នាង​ខុស​ពី​ គ្រូ​បង្វឹក​ដទៃ​
The Voice បាន​ធ្វើ​ការ​យ៉ាង​ល្អ​​ ដោយ​ហៅ​គ្រូ​បង្វឹក​ទាំង​៤​មាន​ដែល​ចម្រៀង​ប្រភេទ​ចម្រៀង​ចម្រៀង​ខុស​គ្នា។ រដូវ​កាល​ក្រោយ (ទី១១) គ្រូ​បង្វឹក​ទាំង​អស់​មាន​ដូច​ជា តារា​ចម្រៀង R&B (Alicia Keys) តារា​ចម្រៀង​ជន​បទ Blake , តារា​រ៉ក់​និង​ប៉ុប​ Adam និង​តារា​ប៉ុប ​​​​​​​​​ Miley៕

 

 ៥ចំណុច​​ធ្វើ​ឲ្យ​ Miley Cyrus ស័ក្ដិសម​ជា​ Coach​កំពូល​មួយ​រូប​របស់​The Voice

 

ចុចអាន៖Miley Cyrus ​& Alicia Keys ​​ក្លាយ​ជា​​​គ្រូ​បង្វឹក​កម្មវិធី​​ The Voice អាមេរិក​រដូវ​កាល​ទី​១១

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  eonline