ប្រាក់ សុផាន់​ណា៖ ត្បិត​ខ្ញុំ​​ពិការ តែ​សុំ​កុំ​មើល​មក​ខ្ញុំ​ថា​ជា​ជន​អសមត្ថភាព​ ឬ អ្នក​សុំទាន​អី

​Quote គឺ​ជា​សម្រង់​សម្ដី​​ ឬ​ពាក្យ​ដែល​ពោល​ដោយ​បុគ្គល​ដែល​ឆ្លង​កាត់​ពិសោធន៍​ជាមួយ​សង្គម​ច្រើន។ គឺ​ន័យ​ធៀប ដែល​​ត្រូវ​បាន​គេ​ប្រើ​ជា​មធ្យោបាយ​បំផុស​គំនិត​ អប់រំ​ចិត្ត ឬ​ក៏​​ដើម្បី​ដាស់​តឿន​ចិត្ត​មនុស្ស​ជាតិ​ក្នុង​បុព្វហេតុ​អ្វី​មួយ​។

 

យ៉ាង​ណា​មិញ​បុរស​​ពិការ​តាំង​ពី​អាយុ​១០​ឆ្នាំ​ ប្រាក់ សុផាន់​ណា មាន​ពាក្យ​មួយ​ឃ្លា​សំណូម​ពរ​ទៅ​អ្នក​គ្រប់​គ្នា​ថា ​៖ “ត្បិត​ខ្ញុំ​​ពិការ តែ​សុំ​កុំ​មើល​មក​ខ្ញុំ​ថា​ ជា​ជន​អសមត្ថភាព​ ឬ អ្នក​សុំទាន​អី”។ ផាន់​ណា បាន​ប្រឹង​ប្រែង​តស៊ូ​តាំង​ពី​គ្មាន​អ្នក​រាប់​រក​ រហូត​​ក្លាយ​ជា​មនុស្ស​ម្នាក់​ ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​ និង​ឲ្យ​តម្លៃ​តាម​រយៈ​ការ​និពន្ធ​បទ​ថ្មី​ស្នាដៃ​ខ្លួន​ឯង​ផ្ទាល់​។

 

ប្រាក់ សុផាន់​ណា៖  ត្បិត​ខ្ញុំ​​ពិការ តែ​សុំ​កុំ​មើល​មក​ខ្ញុំ​ថា​ជា​ជន​អសមត្ថភាព​ ឬ អ្នក​សុំទាន​អី

 

មក​ដល់​ពេល​នេះ​​បុរស​ពិការ​ ប្រាក់ សុផាន់​ណា និពន្ធ​បាន​ប្រមាណ​ជាង​​៥០​បទហើយ ហើយ​មិន​ត្រឹម​តែ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​មុខ​នោះ​ទេ លោក​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ថែម​ទៀត​ផង​៕

 

ប្រាក់ សុផាន់​ណា អ្នក​និពន្ធ​បទ​ Original ​សឹង​តែ​បញ្ចប់​ជីវិត​ពេល​ធ្លាក់​ខ្លួន​ពិការ​

 

អត្ថបទ៖ ថា ម៉ាលីដា