កម្មវិធី មុខរបរ​ខ្ញុំ របស់​ PNN បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន ​និង​អ្នកទស្សនា​

កម្មវិធី មុខរបរ​ខ្ញុំ របស់​ស្ថានីយ​ទូរទស្សន៍​ PNN ជា​កម្មវិធី​កម្សាន្ត​ដ៏​មាន​ប្រយោជន៍​ និង​ពេញនិយម​សម្រាប់​ទស្សនិកជន​ដែល​ចង់​ចាប់ផ្ដើម​មុខរបរ​ថ្មី​។​

កម្មវិធី​នេះ​ផ្សាយ​ជូន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ​PNN​ ក្នុង​ម៉ោង​មាស ចាប់ពី​ម៉ោង ៨​យប់ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ដោយ​មាន​វាគ្មិន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​មក​ចែក​រំលែក​បទពិសោធន៍ និង​បង្ហាត់​បង្ហាញ​មុខ​ជំនាញ​ទាំងនោះ​ដល់​បេក្ខជន​ និង​អ្នកទស្សនា​។​

 

​សម្រាប់​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​អង្គារ​ សប្ដាហ៍​នេះ PNN បាន​អញ្ជើញ​អ្នកជំនាញ​ផ្នែក​លក់ (​ទំនិញ​ និង​សេវាកម្ម​) មក​ធ្វើ​ជា​វាគ្មិន ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​អញ្ជើញ​ប្រធាន​ផ្នែក​ម្ហូប និង​សេវាកម្ម និង​មេ​ចុងភៅ​ដ៏​ចំណាន​មួយ​រូប​មក​បង្ហាត់​បង្ហាញ​អំពី​វិធី​ចម្អិន​អាហារ​។​

 

កម្មវិធី មុខរបរ​ខ្ញុំ របស់​ PNN បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន ​និង​អ្នកទស្សនា​

 

​នៅ​ថ្ងៃ​សុក្រ យើង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជម្រុះ​ប្រចាំ​សប្ដាហ៍​ ដើម្បី​សម្រាំង​យក​បេក្ខជន​ណា​ដែល​ត្រូវ​នៅ និង​បេក្ខជន​ណា​ដែល​ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​។​

 

«​កម្មវិធី​នៅ​ក្នុង​សប្ដាហ៍​នេះ​ផ្ដោត​សំខាន់​លើ​ការអប់រំ (​ការរៀន​ជំនាញ​) ហើយ​យើង​នឹង​រៀបចំ​ការ​ប្រឡង​ប្រជែង​គ្នា​។ នៅ​ក្នុង​ឱកាស​នេះ អ្នក​ជំនាញ​នឹង​បង្ហាត់​បង្ហាញ​ដល់​បេក្ខជន​របស់​យើង ហើយ​រង់ចាំ​មើល​បេក្ខជន​ទាំងនោះ​បង្ហាញ​សមត្ថភាព​របស់​ពួកគាត់​» នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ Jimmy ផលិតករ​កម្មវិធី មុខរបរ​ខ្ញុំ។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់​ PNN បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន ​និង​អ្នកទស្សនា​

 

​កម្មវិធី មុខរបរ​ខ្ញុំ របស់ PNN ​ជា​កម្មវិធី​ដែល​ថត​អំពី​ជីវិត​ពិត ដែល​ផ្ដល់​ជំនាញ​ដល់​បេក្ខជន​ដែល​ចូល​រួម ឲ្យ​ចេះ​សហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មុខរប​ររបស់​ពួកគាត់​មាន​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បេក្ខជន​ក៏​អាច​មាន​ឱកាស​ឈ្នះ​ទឹកប្រាក់ ៥០០០ ដុល្លារ​ថែម​ទៀត​ផង​។​

 

​នៅ​រៀងរាល់​ចុង​សប្ដាហ៍​នី​មួយៗ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការ​ជម្រុះ ដើម្បី​សម្រាំង​យក​បេក្ខជន​ឆ្នើម​ប្រចាំ​សប្ដាហ៍​។ បន្ទាប់មក គណៈកម្មការ​នឹង​សម្រេច​ថា តើ​បេក្ខជន​រូប​ណា​ត្រូវ​ឆ្លង​ទៅ​វគ្គ​បន្ត និង​បេក្ខជន​ណា​ខ្លះ​ត្រូវ​ចាក​ចេញពី​កម្មវិធី​។​

 

កម្មវិធី មុខរបរ​ខ្ញុំ របស់​ PNN បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន ​និង​អ្នកទស្សនា​

 

​ការ​បោះឆ្នោត​ជម្រុះ​ ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សុក្រ លើកលែង​តែ​សប្ដាហ៍​មុន ដែល​ការ​បោះឆ្នោត​ជម្រុះ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​វិញ​ ដោយសារ​មាន​ការ​កែប្រែ​កម្មវិធី​។​

 

កាលពី​សប្ដាហ៍​មុន បេក្ខជន​បាន​បោះ​ឆ្នោត​ជម្រុះ​កញ្ញា ជិន ស្រី​ពៅ (Chin Srey Pov) ឲ្យ​ចាកចេញ​ពី​កម្មវិធី ហើយ​គណៈកម្មការ​លោក ទេព រិន្ទដារ៉ូ ក៏​បាន​សម្រេច​ទៅ​តាម​សំឡេង​ឆ្នោត​នោះ​។​

 

កញ្ញា ជិន ស្រី​ពៅ អាយុ​២២​ឆ្នាំ ជា​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ ត្រូវ​បេក្ខជន​ដទៃ​ទៀត​បោះឆ្នោត​ឲ្យ​ចាកចេញ​ពី​កម្មវិធី​នេះ ព្រោះ​ពួកគេ​មើលឃើញ​ថា​កញ្ញា​នៅ​មាន​ការខ្វះខាត​ត្រង់​ចំណុច​ខ្លះ ដែល​មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​មេ​ចុងភៅ​។​

 

​នៅ​សប្ដាហ៍​នេះ ការ​បោះឆ្នោត​ជម្រុះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​។​

 

​មុខរបរ​ខ្ញុំ ជា​កម្មវិធី​បង្ហាញ​ពី​ជីវិត​ពិតៗ ព្រមទាំង​ផ្ដល់​ចំណេះដឹង​ល្អៗ​សម្រាប់​ប្រិយមិត្ត​ទូរទស្សនិក​ជន​ខ្មែរ​។ កម្មវិធី​នេះ​ក្រៅពី​ផ្ដល់​ជូន​លោកអ្នក​នូវ​ចំណេះ​ជំនាញ​ដើម្បី​ចាប់ផ្ដើម​មុខរបរ​ថ្មី វា​ថែមទាំង​ផ្ដល់ជូន​អស់​លោកអ្នក​នូវ​ការកម្សាន្ត​ផង​ដែរ​។​

នៅក្នុង​សប្ដាហ៍​នេះ កម្មវិធី មុខរបរ​ខ្ញុំ នឹង​បង្ហាញ​ដល់​បេក្ខជន​អំពី​វិធី​ចម្អិន​អាហារ ក៏​ដូច​ជា​របៀប​លក់ដូ​រ​អាហា​រថា តើ​គេ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​?

 

អត្ថបទ៖ ពាណិជ្ជកម្ម​