ស្រវឹង​ជោក ជិះ​ម៉ូតូឌុប​ប្រពន្ធ ដួល​ស្លាប់​ខ្លួនឯង នឹង​ប្រពន្ធ​របួសធ្ងន់​

ត្បូងឃ្មុំ:
បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង រីឯ​ប្រពន្ធ​បាន​រងរបួស​ បន្ទាប់ពី​បើក​ម៉ូតូឌុប​គ្នាទាំង​ស្រវឹង ហើយ​ដួល​។ គ្រោះ​​ថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ខ្នង​ព្រែកជីក ស្ថិតនៅខាងត្បូង ភូមិ​ជាំ​ធ្លក ប្រមាណ​១៥0​ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក​។​

ស្រវឹង​ជោក ជិះ​ម៉ូតូឌុប​ប្រពន្ធ ដួល​ស្លាប់​ខ្លួនឯង នឹង​ប្រពន្ធ​របួសធ្ងន់​

​ជនរងគ្រោះ​ជា​ប្តី​ដែល​ស្លាប់​មានឈ្មោះ​ផល ភាព ប្រុស​២២​ឆ្នាំ ស្លាប់ និង ប្រពន្ធ​ឈ្មោះឡាយ ថា​រី អាយុ​១៨​ឆ្នាំ​បាន​រងរបួស​អ្នក​ទាំងពីរ រស់នៅ​ភូមិ​ជាំ​ធ្លក ឃុំ ពពេលស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។ ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ ម៉ូតូ​សេ​១២៥ ស៊េរី២០០៩​ពណ៌​ខ្មៅ​ស្លាក​លេខ​​កំពង់ស្ពឺ​1C 6255 ។​

ស្រវឹង​ជោក ជិះ​ម៉ូតូឌុប​ប្រពន្ធ ដួល​ស្លាប់​ខ្លួនឯង នឹង​ប្រពន្ធ​របួសធ្ងន់​

​ការសន្និដ្ឋានៈ អ្នកបើកបរ ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​។​ករណី​ខាងលើនេះ ជំនាញ នគរបាលស្រុក បាន​ចាត់ការ​តាម​និតិ​វិធី​៕​R