កម្មវិធី មុខរបរ​ខ្ញុំ របស់​ទូរទស្សន៍​ភី​អិន​អិន បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន​និង​អ្នកទស្សនា​

ភ្នំពេញ​:
កម្មវិធី មុខរបរ​ខ្ញុំ របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ជា​កម្មវិធី​កម្សាន្ត​ដ៏​មាន​ប្រយោជន៍ និង​ពេញនិយម​សម្រាប់​ទស្សនិកជន​ដែល​ចង់​ចាប់ផ្ដើម​មុខរបរ​ថ្មី​។​

​កម្មវិធី​នេះ​ផ្សាយ​ជូន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​ម៉ោង​មាស ចាប់ពី​ម៉ោង ៨​យប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ដោយ​យើង​អញ្ជើញ​វាគ្មិន​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​មក​ចែករំលែក​បទពិសោធន៍ និង​បង្ហាត់បង្ហាញ​មុខជំនាញ​ទាំងនោះ​ដល់​បេក្ខជន​និង​អ្នកទស្សនា​។​

​សម្រាប់​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​យើង​បាន​អញ្ជើញ​អ្នកជំនាញ​ផ្នែក​លក់ (​ទំនិញ​និង​សេវាកម្ម​) មក​ធ្វើជា​វាគ្មិន ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ យើង​នឹង​អញ្ជើញ​ប្រធាន​ផ្នែក​ម្ហូប និង​សេវាកម្ម​និង មេ​ចុងភៅ​ដ៏​ចំណាន​មួយរូប​មក​បង្ហាត់បង្ហាញ​អំពី​វិធី​ចម្អិន​អាហារ​។​

​នៅ​ថ្ងៃ​សុក្រ យើង​នឹង​រៀបចំ​ការបោះឆ្នោត​ជម្រុះ​ប្រចាំ​សប្ដាហ៍​ដើម្បី​សម្រាំង​យក​បេក្ខជន​ណា​ដែល​ត្រូវ​នៅ និង​បេក្ខជន​ណា​ដែល​ត្រូវ​ចាក​ចេញពី​កម្មវិធី​។​

«​កម្មវិធី​នៅក្នុង​សប្ដាហ៍​នេះ​ផ្ដោត​សំខាន់​លើ​ការអប់រំ (​ការរៀន​ជំនាញ​)​ហើយ​យើង​នឹង​រៀបចំ​ការប្រឡងប្រជែង​គ្នា​ទៀតផង​។ នៅក្នុង​ឱកាស​នេះ អ្នកជំនាញ​នឹង​បង្ហាត់បង្ហាញ​ដល់​បេក្ខជន​របស់​យើង ហើយ​រង់​ចាំមើល​បេក្ខជន​ទាំងនោះ​បង្ហាញ​សមត្ថភាព​របស់​ពួកគាត់​»​នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​.........................?

​កម្មវិធី មុខរបរ​ខ្ញុំ របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន គឺជា​កម្មវិធី​ដែល​ថត​អំពី​ជីវិត​ពិត ដែល​ផ្ដល់​ជំនាញ​ដល់​បេក្ខជន​ដែល​ចូលរួម ឲ្យ​ចេះ​សហការគ្នា​ដើម្បី​ធ្វើ​ឲ្យ​មុខរបរ​របស់​ពួកគាត់​មានដំណើរ​ការ​ទៅមុខ​ជានិច្ច​។​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​បេក្ខជន​ក៏​អាចមាន​ឱកាស​ឈ្នះ​ទឹកប្រាក់ ៥០០០ ដុល្លារ​ថែមទៀត​ផង​។​

​នៅ​រៀងរាល់​ចុង​សប្ដាហ៍​នីមួយៗ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការ​ជម្រុះ​ដើម្បី​សម្រាំង​យក​បេក្ខជន​ឆ្នើម​ប្រចាំ​សប្ដាហ៍​។ បន្ទាប់មក គណៈកម្មការ​នឹង​សម្រេច​ថា តើ​បេក្ខជន​រូប​ណា​ត្រូវ​ឆ្លងទៅ​វគ្គ​បន្ត និង​បេក្ខជន​ណាខ្លះ​ត្រូវ​ចាក​ចេញពី​កម្មវិធី​។​

​យើង​នឹង​បោះឆ្នោត​ជម្រុះ​រៀងរាល់ថ្ងៃ​សុក្រ លើកលែងតែ​សប្ដាហ៍​មុន​ដែល​យើង​បោះឆ្នោត​ជម្រុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​វិញ​ដោយសារ​មានការ​កែប្រែ​កម្មវិធី​។​

​កាលពី​សប្ដាហ៍​មុន បេក្ខជន​បាន​បោះឆ្នោត​ជម្រុះ​កញ្ញា ជិន ស្រី​ពៅ​(Chin Srey Pov) ឲ្យ​ចាក​ចេញពី​កម្មវិធី ហើយ​គណៈកម្មការ គឺ​លោក​ទេព រិ​ន​ដា​រ៉ូ ក៏បាន​សម្រេច​ទៅតាម​សំឡេងឆ្នោត​នោះ​។​

​កញ្ញា ជិន ស្រី​ពៅ អាយុ​២២​ឆ្នាំ ជា​បេក្ខជន​មកពី​រាជធានី​ភ្នំពេញ ត្រូវ​បេក្ខជន​ដទៃទៀត​បោះឆ្នោត​ឲ្យ​ចាក​ចេញពី​កម្មវិធី​នេះ ព្រោះ​ពួកគេ​មើលឃើញថា​កញ្ញា​នៅមាន​ការខ្វះខាត​ត្រង់ចំណុច​ខ្លះ ដែល​មិនទាន់​ឆ្លើយតប​តាម​ការចង់បាន​របស់​លោក​មេ​ចុងភៅ​។​

​នៅ​សប្ដាហ៍​នេះ យើង​នឹង​រៀបចំ​ការបោះឆ្នោត​ជម្រុះ​នៅ​ថ្ងៃ​សុក្រ​។​

​កម្មវិធី មុខរបរ​ខ្ញុំ របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ជា​កម្មវិធី​បង្ហាញ​ពី​ជីវិត​ពិតៗ ព្រមទាំង​ផ្ដល់​ចំណេះដឹង​ល្អៗ​សម្រាប់​ប្រិយមិត្ត​ទូរទស្សនិកជន​ខ្មែរ​។ កម្មវិធី​នេះ​ក្រៅពី​ផ្ដល់ជូន​លោកអ្នក​នូវ​ចំណេះ​ជំនាញ​ដើម្បី​ចាប់ផ្ដើម​មុខរបរ​ថ្មី​វា​ថែមទាំង​ផ្ដល់ជូន​អស់លោកអ្នក​នូវ​ការកម្សាន្ត​ផងដែរ​។​

​នៅក្នុង​សប្ដាហ៍​នេះ កម្មវិធី មុខរបរ​ខ្ញុំ សូម​បង្ហាញ​ដល់​បេក្ខជន​អំពី​វិធី​ចម្អិន​អាហារ ក៏ដូចជា​របៀប​លក់ដូ​រអា​ហារ​ថា តើ​គេ​ត្រូវធ្វើ​យ៉ាងដូចម្តេច​?

កម្មវិធី មុខរបរ​ខ្ញុំ របស់​ទូរទស្សន៍​ភី​អិន​អិន បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន​និង​អ្នកទស្សនា​

កម្មវិធី មុខរបរ​ខ្ញុំ របស់​ទូរទស្សន៍​ភី​អិន​អិន បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន​និង​អ្នកទស្សនា​

កម្មវិធី មុខរបរ​ខ្ញុំ របស់​ទូរទស្សន៍​ភី​អិន​អិន បង្រៀន​របៀប​ធ្វើ​ជំនួញ​ដល់​បេក្ខជន​និង​អ្នកទស្សនា​