អគ្គនាយក​គយ​កម្ពុជា​និង​វៀតណាម​បន្តធ្វើ​សហការគ្នា​

ភ្នំពេញ​:
​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានអោយដឹងថា ​បណ្ឌិត​ គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ និង​លោក Nguyen Ngoc Tuc អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​វៀតណាម​ បាន​ជួបប្រជុំគ្នា​មួយ នៅ​នៅ​ថ្ងៃទី​០៤ ​ខែមេសា ​ឆ្នាំ​២០១៦ ​នាទី​ក្រុងភ្នំពេញ ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ​និង​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​បាល​គយ​នៃ​ប្រទេស​ទាំងពីរ​។​
​    ​
អគ្គនាយកដ្ឋាន​គយ​បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ពត៌មាន ក្នុង​កិច្ចប្រជុំពិភាក្សា​នេះ​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដូចខាងក្រោមៈ ​ផ្លាស់ប្តូរ​យោបល់​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណែទម្រង់​ និង​ទំនើបកម្ម​នៅក្នុង​អង្គភាព​គយ​នៃ​ប្រទេស​ទាំងពីរ​។​ ឯកភាព​បន្ត​ពង្រឹង​សហប្រតិបត្តិការ​រវាង​ស្ថាប័នគយ​ទាំងពីរ ​ជាពិសេស​ការទប់ស្កាត់​ប​ទ​ល្មើស​គយ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង វិនិយោគ​។​ បន្ត​ពង្រឹង​កិច្ចសហការ ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ ដូចជា​ក្នុង​អាស៊ាន​អង្គការ​គយ​ពិភពលោក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មហា​អនុតំបន់​មេគង្គ​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​។​ល​។ ​ពាក់ព័ន្ធ​នឹងកិ​ច្ចសហ​ប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ​។​ ឯកភាពគ្នា​ជំរុញការរៀបចំ​អនុវត្ត​យន្តការ​ត្រួតពិនិត្យ​តែមួយ​ដង​នៅ​ច្រក​អន្តរជាតិ​បាវិត​-​ម៉ុក​ប៉ៃ​។ បន្ថែម​លើ​នេះ ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​នោះ​គយ​កម្ពុជា​-​វៀតណាម​បាន​ឯកភាពគ្នា បញ្ចប់​សេចក្តីព្រាងច្បាប់​«​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​កិច្ច សហ ប្រតិបត្តិការ​និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​»​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ហើយ​គ្រោង​ដាក់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំងពីរ ចុះ ហត្ថលេខា​ក្នុង​វេលា​សមស្រប​មួយ​នៅ​ឆ្នាំ​២០១៧៕

អគ្គនាយក​គយ​កម្ពុជា​និង​វៀតណាម​បន្តធ្វើ​សហការគ្នា​

អគ្គនាយក​គយ​កម្ពុជា​និង​វៀតណាម​បន្តធ្វើ​សហការគ្នា​

អគ្គនាយក​គយ​កម្ពុជា​និង​វៀតណាម​បន្តធ្វើ​សហការគ្នា​