លោក​អូប៉ាម៉ា ​នៅ​តែ​ស្មោះ​ស្ម័គ្រ ​នឹង​​ទូរសព្ទ​ BlackBerry

ត្បិតថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាខាងទូរសព្ទមានភាព ជឿនលឿនយ៉ាង ណាក្ដី គេសង្កេតឃើញថា ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ប៉ារ៉ាក់ អូប៉ាម៉ា នៅតែប្រើទូរសព្ទ BlackBerry មិនផ្លាស់ប្ដូរ។

លោក​អូប៉ាម៉ា ​នៅ​តែ​ស្មោះ​ស្ម័គ្រ ​នឹង​​ទូរសព្ទ​ BlackBerry

បើយោងតាម សារព័ត៌មាន New York Times បានលើកឡើងថា លោកអូប៉ាម៉ានៅតែ ប្រើប្រាស់ទូរសព្ទ BlackBerry ពិសេសដែលមាន ប្រព័ន្ធការពារ មានសុវត្ថិភាពខ្ពស់បំផុត ទោះបីជាជំនួយការក្នុង សេតវិមានភាគច្រើនកំពុង ប្រើប្រាស់ iPhone ស៊េរីថ្មីក្ដី។

លោក​អូប៉ាម៉ា ​នៅ​តែ​ស្មោះ​ស្ម័គ្រ ​នឹង​​ទូរសព្ទ​ BlackBerry

គួរបញ្ជាក់ថា BlackBerry គឺជាទូរសព្ទមួយម៉ូដែល ដែលគេគ្រប់គ្នាកោតស្ងប់ស្ញែង ពីប្រព័ន្ធការពារដ៏ខ្លាំងក្លារបស់ វា ហើយទោះបីជាពេលនេះ BlackBerry ប្ដូរប្រើប្រព័ន្ធ ប្រតិបត្តិការ Android ក្ដីតែប្រព័ន្ធការពារ នៅតែមានភាពខ្លាំងក្លាដដែល៕ ប្រភព៖sabay