គ្រូបង្វឹកក្លឹបអ្នកមានបុណ្យ លោក Luis Enrique កូនក្រុមខ្ញុំមិនមែនម៉ាស៊ីនទេ

ម៉ាឌ្រីដ៖ តារាបាល់ទាត់ Lionel Messi, Neymar និង Luis Suárez អ្នកទាំងបីរកគ្រាប់បាល់បាន ១០៧គ្រាប់ ប៉ុន្តែ ទោះជាជោគជ័យ យ៉ាងនេះក្តី តែ Barcelona គ្មានលទ្ធភាពយកឈ្នះ លើ Real Madrid ខណៈដែល គ្រូបង្គោលរបស់ក្លឹបនេះ បានចេញមុខការពារថា ពូកគេមិនមែនជាម៉ាស៊ីន នោះទេ ។

លោក Luis Enrique គ្រូបង្វឹកក្លឹបអ្នកមានបុណ្យ បាននិយាយថា លោកមិនព្រួយបារម្ភចំពោះ ទម្រង់របស់កីឡាករទាំងអស់ បើទោះបីជាចាញ់ក្លឹប Real Madrid លើកទឹកដីខ្លួន ក្នុងលទ្ធផល ២-១ ។

លោកាបាននិយាយថា «កីឡាកររបស់លោក បានត្រៀមខ្លួន សម្រាប់រឿងដ៏សំខាន់ដោយជួប Atlético Madrid ក្នុងក្របខណ្ឌ  Champions League  នាវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ» ។

បញ្ជាក់ផងដែរថា Messi រកបាន៣៧គ្រាប់  Suárez រកបាន ៤៣គ្រាប់  និង Neymar រកបាន ២៧គ្រាប់ ហើយគ្រាប់បាល់ចុងក្រោយ របស់  Barcelona   ដោយខ្សែការពារ Gerard Piqué ៕

គ្រូបង្វឹកក្លឹបអ្នកមានបុណ្យ លោក Luis Enrique កូនក្រុមខ្ញុំមិនមែនម៉ាស៊ីនទេ