Lionel Messi បញ្ជាក់ថាមិនបានលាក់ លុយនៅក្រៅប្រទេស ដើម្បីគេចព័ន្ធនោះទេ

អេស្ប៉ាញ៖ គ្រួសារកីឡាករ Lionel Messi  បានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យដឹងថា មិនបានជាប់ពាក់ព័ន្ធទៅនឹង ការគេចព័ន្ធ ដោយលាក់លុយក្នុងបញ្ជី «Panama Paper» ដែលជាកំណត់ត្រាធនាការមួយបង្ហាញពីសេចក្តីលម្អិត លាក់លុយ នៅក្រៅប្រទេស ។

ក្នុងសេចក្តីថ្លែងការណ៍ គ្រួសាររបស់ Messi ចង់ធ្វើការជម្រះមន្ទិលសង្ស័យ ដោយថា Messi មិនបានធ្វើរឿង ដោយការលាក់លុយ ដើម្បីគេចព័ន្ធនោះទេ ដែលជារឿងមួយប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។

រឿងអាស្រូវនេះ បានផ្ទុះឡើង កាលពីថ្ងៃច័ន្ទ ក្រោយបណ្តាញព័ត៌មានជាច្រើនបានផ្សព្វផ្សាយជាសាធារណៈ ដោយទម្លាយនូវឯកសារ ១១.៥លាន  ។
ក្រៅពីកីឡាករ Messi នៅមាន ថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសនានា មាន លោក វ្លាឌឺមៀ ពូទីន លោក Xi Jinping  លោកនាយករដ្ឋមន្ត្រី អ៊ីស្លង់ Sigmundur David Gunnlaugsson និង តារាបាល់ទាត់ ហើយនិងតារាល្បីជាច្រើនទៀត៕

Lionel Messi  បញ្ជាក់ថាមិនបានលាក់ លុយនៅក្រៅប្រទេស ដើម្បីគេចព័ន្ធនោះទេ