កាំភ្លើងដូចស្មាតហ្វូន នឹងហាមឃាត់ លក់នៅលើទីផ្សារ

អាម៉េរិក៖ ព្រឹទ្ធសភា របស់អាម៉េរិកបានធ្វើការ ដឹកនាំនឹងអំពាវនាវ សម្រាប់កាំភ្លើង១ ដែលរចនាឡើងដូចស្មាតហ្វូននោះ មិនឲ្យចេញលក់ នៅលើទីផ្សារនោះទេ ។

យោងតាម Skynews ដែលចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នេះឲ្យដឹងថា សម្រាប់ស្មាតហ្វូននេះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ ជាយថាហេតុ នៅរដូវក្តៅនេះ នៅអាម៉េរិក ។

លោក Charles Schumer  សមាជិកព្រឹទ្ធសភា បាននិយាយថា កាំភ្លើង ប្រភេទ 380 វាមានសមត្ថភាព ដោយអាចនឹងប៉ះពាល់ ដល់ហាងជាច្រើន នៅអាម៉េរិក ក្នុងរដូវក្តៅនេះ ដែលនឹងមាន គ្រោះមហន្តរាយ នឹងកើតឡើង ជាក់ជាមិនខាន ។

ក្រុមហ៊ុនដែលផលិតកាំភ្លើងនេះ មានឈ្មោះ Ideal Conceal បានធ្វើការផ្សព្វផ្សាយកាំភ្លើងប្រភេទ នេះ ដូចទៅនឹងស្មាតហ្វូន គ្រប់ទីកន្លែង ដូច្នេះកាំភ្លើងថ្មីនេះ នឹងនៅជុំវិញខ្លួន មនុស្សគ្រប់ទីកន្លែង ។

កាំភ្លើងនេះត្រូវបានរៀបរាបថា វាមានល្បឿនលឿនក្នុងការ វាយប្រហារ ហើយបានបង្កើតឡើងដោយ មានលក្ខណៈស្តង់ដា  លក់ក្នុងតម្លៃ ៣៩៥ ដុល្លារអាម៉េរិក ។

ក្រុមហ៊ុនផលិតកាំភ្លើងខាងលើ បានសង្ឃឹមថា នឹងចេញលក់នៅលើទីផ្សារ នៅក្នុងខែឧសភា ប៉ុន្តែលោក Charles Schumer   បានដាក់សំណើរ ទៅកាន់ ក្រសួងយុត្តិធម៌  និង ខាងក្រសួងពាក់ព័ន្ធជាតិអាវុធផ្ទុះ ឲ្យបើកការស៊ើបអង្កេត មុននឹងអាវុធនេះ ឃើញពន្លឺថ្ងៃ។

លោក Charles Schumer មានការបារម្ភខ្លាំងណាស់ ជួសប៉ូលីស ដោយខ្លាច ប៉ូលីស មិនដឹងថា ពួកគេដកស្មាតហ្វូន ឬកាំភ្លើង នៅតាម ទីសាធារណៈ៕

កាំភ្លើងដូចស្មាតហ្វូន នឹងហាមឃាត់ លក់នៅលើទីផ្សារ

កាំភ្លើងដូចស្មាតហ្វូន នឹងហាមឃាត់ លក់នៅលើទីផ្សារ