T.O.P សមជិក Big Bang នឹងលេចមុខ ក្នុងភាពយន្តចិន Out of Control

កូរ៉េ៖ តារាចម្រៀងរូបសង្ហាT.O.P សមជិករបស់ក្រុម ចម្រៀងដ៏ល្បីល្បាញ Big Bang ទោះបីជាកំពុងលេចធ្លោ ក្នុងវិស័យចម្រៀង ពិតមែន តែតារារូបនេះ នៅតែចង់មានអាជីព ជាតារាសម្តែង គឺនឹងបង្ហាញខ្លួន ក្នុងភាពយន្តចិន 'Out of Control' ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៨ ឆ្នាំT.O.P សមាជិកក្រុម Big Bang នឹងបង្ហាញខ្លួន ក្នុងខ្សែភាពយន្តចិនថ្មី
'Out of Control' ជាមួយកំពូលតារាហុងកុង វ័យ៣៥ឆ្នាំនាង Cecilia Cheung ដែលនឹងធ្វើឲ្យតារា ចម្រៀងរូបនេះកាន់តែទទួលចំណាប់ អារម្មណ៍ពីអ្នកគាំទ្រ  នៅបរទេស ។

អ្នកតំណាងរបស់ T.O.P គឺ YG Entertainment បានសម្តែងក្តីឲ្យដឹងថា “ពួកយើងបានទទួលសំណើរពី ក្រុមហ៊ុនខ្សែភាពយន្ត ជាច្រើនមិនមែនតែកូរ៉េ នោះទេគឺមានចិន និងជប៉ុនហើយភាពយន្តចិន 'Out of Control' នេះគឺ T.O.P នឹងជាតួសំខាន់ដែល ត្រូវបង្ហាញខ្លួនច្រើនបំផុត” ៕

T.O.P សមជិក Big Bang នឹងលេចមុខ ក្នុងភាពយន្តចិន Out of Control

T.O.P សមជិក Big Bang នឹងលេចមុខ ក្នុងភាពយន្តចិន Out of Control

T.O.P សមជិក Big Bang នឹងលេចមុខ ក្នុងភាពយន្តចិន Out of Control