គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

គ្រួសារមួយរស់នៅ ភាគអាគ្នេយ៍ប្រទេសចិន បានរៀបចំផែនការ ជាមុនសម្រាប់ថ្ងៃ លាចាកលោក ដោយពួកគេចំណាយប្រាក់ ជាច្រើន សង់ផ្នូរប្រណិតៗ នៅទីកន្លែងល្អៗ សម្រាប់បងប្អូនសាច់ញាតិ។

គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

ពួកគេបាន ទិញដីមួយកន្លែង និងសង់ផ្នូរជាស្រេច សម្រាប់កប់សពសាច់ញាតិទាំង ២៦នាក់ ប៉ុន្តែគិតមកទល់ពេលនេះមានតែ ៣នាក់ប៉ុណ្ណោះក្នុងចំណោម ២៦នាក់ បានទទួលមរណភាព។ ការសង់ទុកមុនបែបនេះ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងប្លែកចំពោះមនុស្សទូទៅ។

ក្នុងប្រទេសចិន ទីធ្លាផ្នូរកប់សព ត្រូវបានគេរឹតបន្តឹងយ៉ាងខ្លាំង ចំពោះប្រជាជនធម្មតា និងត្រូវតែជួលដីក្នុង រយៈពេលណាមួយ ហើយចុងក្រោយ នឹងក្លាយជារបស់រដ្ឋវិញ។ ការរចនាសំណង់ផ្នូរតូចធំ តិច ឬច្រើន ត្រូវគេគិតថាបានបង្ហាញពី ស្ថានភាពគ្រួសារសព ជាមនុស្ស ធម្មតា មានទ្រព្យ និងឥទ្ធិពលក្នុងសង្គម។

រឿងស្រដៀងគ្នាមួយទៀត កាលឆ្នាំ ២០១០ ប្ដីប្រពន្ធមួយគូ ត្រូវគេស្គាល់ថា ជាអ្នកជំនួញជោគ ជ័យមួយត្រកូល Chen រស់នៅខេត្ត Fujian បានទិញដីជាង ៣០០០ម៉ែត្រការ៉េ ពីគ្រួសារក្រខ្សត់មួយ សម្រាប់សង់ផ្នូរកប់សព ក្រុមគ្រួសារ ពួកគេដល់ទៅ ៤ជំនាន់ផងដែរ៕

គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

ប្រភព៖sabay

  • គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:កំសាន្ត