នាង Selena Gomez នឹងទៅសម្តែង នៅសិង្ហបុរី ក្នុងខែកក្កដា

អាមេរិក៖ តារាចម្រៀងនិង ជាតារាសម្តែង រូបស្រស់នាង Selena Gomez នឹងទៅសម្តែងនៅប្រទេសសិង្ហបុរី ក្នុងខែកក្កដាឆ្នាំ២០១៦នេះ ដែលជាដំណឹងល្អ សម្រាប់ប្រិយមិត្តនៅទីនោះ ។

ព័ត៌មានពី Daily Online  បានឲ្យដឹងនៅថ្ងៃទី៥ខែមេសាឆ្នាំ២០១៦នេះថា ស្រីស្រស់វ័យ២៣ឆ្នាំ Selena Gomez អតីតមិត្តស្រីរបស់ Justin Bieber នឹងទៅសម្តែងតន្ត្រី នៅពហុកីឡដ្ឋាន សិង្ហបុរី ថ្ងៃទី២៨ខែកក្កដា ខាងមុខនេះហើយសំបុត្រនឹង ត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះ ។

សម្រាប់តន្ត្រីនៅសិង្ហបុរី តារាចម្រៀង Selena Gomez បានលុបចោលម្តងរួចមកហើយ កាលពីឆ្នាំ២០១៤ ដោយហេតុផលនាងត្រូវការពេលវេលា ដើម្បីពង្រឹង សមត្ថភាព។ ក្រោយទទួលជោគជ័យ ជាមួយអាល់ប៊ុម Revival ដែលបានចំណាប់ថ្នាក់ លេខមួយនៅអាមេរិក Selena នឹងមកបង្ហាញខ្លួន ដល់អ្នកគាំទ្រនៅ សិង្ហបុរីក្នុងឆ្នាំនេះតែម្តង ហើយគេជឿជាក់ថា បទចម្រៀងដែលនាង នឹងលើកយកមកច្រៀងរួមមានបទ Same Old Love, Hands to Myself និង Good for You របស់អាល់ប៊ុម Revival នេះតែម្តង ៕

នាង Selena Gomez នឹងទៅសម្តែង នៅសិង្ហបុរី ក្នុងខែកក្កដា

នាង Selena Gomez នឹងទៅសម្តែង នៅសិង្ហបុរី ក្នុងខែកក្កដា

នាង Selena Gomez នឹងទៅសម្តែង នៅសិង្ហបុរី ក្នុងខែកក្កដា