ផលិតកម្ម YG ប្រកាសជាផ្លូវការថា Minzy ចាកចេញពី2NE1

កូរ៉េ៖ ក្រោយធ្លាយដំណឹងថា តារាចម្រៀង Minzy កំពុងតែចរចាជាមួយ ផលិតកម្មផ្សេងខណៈ 2NE1 ជិតចប់កុងត្រាពី YG ផលិតកម្មដ៏ ល្បីល្បាញនេះ បានប្រកាសជាផ្លូវការថា Minzy នឹងចាកចេញពី 2NE1 ពិតមែន ។

ផលិតកម្ម YG Entertainment នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ បានប្រកាសថា តារាចម្រៀងវ័យ២២ឆ្នាំ Minzyចាកចេញពីក្រុមចម្រៀង 2NE1 ដែលនេះជាដំណឹង ដ៏ភ្ញាក់ផ្អើលមួយសម្រាប់ អ្នកគាំទ្រនិងទន្ទឹងរង់ចាំ ការត្រឡប់មកវិញ របស់សមាជិកទាំង៤នាក់នេះ ។ YG បានឲ្យដឹងដែរថា  2NE1 នឹងត្រឡប់ជួបអ្នកគាំទ្រ ក្នុងពេលឆាប់ៗដោយមានសមាជិក តែបីនាក់ប៉ុណ្ណោះ ហើយមិនទាន់រកអ្នកថ្មី មកជំនួស Minzy នៅឡើយទេ ។

ក្នុងសេចក្តីប្រកាស YG បានសរសេរថា“ ពួកយើងសូមទោស ប្រិយមិត្តដែលកំពុង ទន្ទឹងរង់ចាំដំណឹង យើងសូមប្រកាសជាផ្លូវការថា Minzy លែងជាសមាជិករបស់ 2NE1 ទៀតហើយចាប់ពីពេលនេះតទៅ” ។ 

សេចក្តីប្រកាស បន្ថែមថា “ ដល់ពេលបញ្ចប់កុងត្រា ជាមួយ 2NE1 កាលពីខែមករាកន្លងទៅ YG ក៏បានសុំឲ្យសមាជិក ទាំងអស់បន្តកុងត្រាទៀតដែរ ប៉ុន្តែ Minzy បានបដិសេធសំណើរនេះ គឺខុសពីសមាជិកបីនាក់ ផ្សេងទៀតដែលនៅបន្តកុងត្រា” ។

ដំណឹងបែកបាក់ របស់ក្រុមចម្រៀង 2NE1 បានលេចលឺជា យូណាស់មកហើយ ដោយសមាជិកទាំងអស់ ហាក់ដូចមមាញឹករាងៗខ្លួន គឺមេក្រុម CL រវល់ជាមួយអាល់ប៊ុម ចម្រៀងនៅអាមេរិក Dara រវល់ជាមួយខ្សែភាពយន្ត និងការងារជាពិធីករ ហើយMinzy ក៏កំពុងបើកសាលា បង្រៀនរាំ ប៉ុន្តែ YG តែងតែចេញ មកបដិសេធ ទើបតែថ្ងៃនេះផលិតកម្ម សម្រេចប្រកាសជាផ្លូវការ ៕

ផលិតកម្ម YG ប្រកាសជាផ្លូវការថា Minzy ចាកចេញពី2NE1

ផលិតកម្ម YG ប្រកាសជាផ្លូវការថា Minzy ចាកចេញពី2NE1

ផលិតកម្ម YG ប្រកាសជាផ្លូវការថា Minzy ចាកចេញពី2NE1