ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៥ មេសា

១) មនុស្ស​រាប់​ពាន់​នាក់​បាន​ចុះ​ផ្លូវ​តវ៉ា​នៅ​ក្នុង​ទីក្រុង Reykjavik ដើម្បី​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្លង់​លោក Sigmundur Gunnlaugsson ចុះ​ចេញ​ពី​អំណាច​ដោយ​លេច​ធ្លាយ​ឯកសារ​ស្តី​ពី​ប្រាក់​ពន្ធ​ចំនួន ១១,៥ លាន​ទំព័រ​របស់​ក្រុម​ហ៊ុន​ច្បាប់ Panamanian។

 

២) ពលរដ្ឋ​របស់​ប្រទេស​ ទួរគី​ទាំង​អស់​ត្រូវ​បាន​គេ​លួច​ព័ត៌មាន​លម្អិត​ផ្ទាល់​បាន ហើយ​បាន​ យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត លើ​គេហទំព័រ​មួយ​ដែល​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​របស់​ទួរគី​ចំនួន ៤៩ ៦១១ ៧០៩ នាក់ នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

 

៣) ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS បាន​ធ្វើ​ការ​វាយប្រហារ​លើ​យោធា​ប្រទេស ស៊ីរី ជាមួយ​អាវុធ​គីមី នៅ​ភាគ​ខាង​កើត​ខេត្ត Deir al-Zor ព្រំ​ដែន​ជាប់​ជាមួយ​និង​ប្រទេស​ អ៊ីរ៉ាក់ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​រដ្ឋ​រាយការណ៍​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។

 

៤) អាជ្ញាធរ​ពន្ធ​ ប្រទេស អេស្ប៉ាញ បាន​ថ្លែង​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ ទៅ​លើ​រឿង​ចោទ​ប្រកាន់ ពន្ធ​ខុស​ប្រក្រតី​របស់​ក្លឹប​បាល់ទាត់​ដ៏​ធំ​គឺ Barcelona និង កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi បន្ទាប់​ពី មាន​ការ​លេច​ធ្លាយ​ឯកសារ​ Panama Papers។ ចំណែក Lionel Messi និង​ក្រុម​គ្រួសារ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ធ្វើ​រឿង​ខុស​ឡើយ។

 

៥) ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស ប៉ាគីស្ថាន បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៥ នាក់ ហើយ​ខណៈ​ពេល​នេះ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​បន្ត​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​គាំង​ដោយ​សារ​ការ​រអិល​បាក់​ដី​ភ្នំ។

 

៦) នៅ​ថ្ងៃ​អង្គារ​នេះ​ប្រទេស វៀតណាម​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ជំងឺ ហ្សីកា ពីរ​ករណី នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ប្រទេស វៀតណាម។ 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com