តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

6 Videos


តួនាទី​ដ៏​ធំ​បំផុត​ក្នុង​មួយជីវិត​របស់​កូនប្រុស​ដែល​មនុស្ស​គ្រប់គ្នា​កោតសរសើរ គឺ​ការស្ម័គ្រចិត្ត​ចុះឈ្មោះ​ចូលធ្វើ​ជា​ទាហាន ហើយ​នេះ​ក៏​ជា​កាតព្វកិច្ច​ដែល​ប្រទេស​ថៃ​បានកំណត់ ដោយ​បុរស​គ្រប់រូប​ដែល​ពេញវ័យ​ត្រូវ​ទៅ​រួម​ហ្វឹកហាត់​ទាហាន​។
​ប៉ុន្តែ​កាតព្វកិច្ច​ដែល​បានចែង​អាច​នឹងត្រូវ​លើកលែង​សម្រាប់​បុគ្គល​ដែលមាន​បញ្ហា​សុខភាព ដោយពេល​នេះ តារា​ប្រុស ៥ រូប ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ចុះឈ្មោះ​ហ្វឹកហាត់​ទា​យាន ដោយ​អះអាង​ពាក់ព័ន្ធ​នឹង​សុខភាព​ប្រចាំកាយ​។ តើ​តារា​ប្រុស​រូប​ណាខ្លះ​ដែល​បាន​ច្រានចោល​តួនាទី​ហ្វឹកហាត់​ទាហាន​?

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

១​ ​ណៈ​ដេ​ត គូ​គីមី​យ៉ា​
​កំពូល​តារា​ប្រុស​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ ៣ ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​លោក ណៈ​ដេ​ត គូ​គីមី​យ៉ា​(Nadech Kugimiya)​ធ្លាប់​ផ្ទុះ​ព័ត៌មាន​ទាក់ទង​នឹង​ការចុះឈ្មោះ​ចូល​ហ្វឹកហាត់​ទាហាន ដោយ​មូលហេតុ​គឺមាន​ជំងឺហឺត ហើយ​ថែមទាំង​មាន​លិខិតបញ្ជាក់​ពី​ខាង​មន្ទីរពេទ្យ ហើយ​ធ្វើឱ្យ​មហាជន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​តារា​ល្បីៗ​ចេះ​មាន​ជំងឺហឺត​ធ្វើទុក្ខ​ពេល​ជិត​ដល់ពេល​ចូល​ហ្វឹកហាត់​ទាហាន​?

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​
២​ ​ម៉ៃ ភី​រ៉ា​ត​
​លោក ម៉ៃ ភី​រ៉ា​ត (Mike Pirath) តួឯក​ប្រុស​ក្នុង​រឿង «​ស្នាម​ស្នេហ៍​កម្លាំង​មារ​» (Raak Boon 2)​បាន​ប្រើ​សិទ្ធ​គេចផុត​ការចុះឈ្មោះ​ហ្វឹកហាត់​ទាហាន​អស់ ៥ ដង ដោយពេល​នេះ​លោក​មាន​អាយុ ២៦ ឆ្នាំ គឺ​ត្រូវ​មក​ធ្វើការ​ចុះឈ្មោះ​ទៀត តែ​សំបុត្រ​ពី​ខាង​មន្ទីរពេទ្យ​បញ្ជាក់ថា លោក​មាន​ជំងឺហឺត​ប្រចាំកាយ និង កំពុងមាន​ជំងឺ​រលាក​ពោះវៀន​។

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

៣​ ​ជែ​ម ម៉ា​
​លោក ជែ​ម ម៉ា​(James Ma)​តារា​ថៃ​កូនកាត់​ចិន វ័យ ២៣ ឆ្នាំ ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​អ្នកបម្រើ​ផែនដី​»(Ka Badin)​បានធ្វើការ​ស្នើសុំ​មិនទាន់​ចូល​ហ្វឹកហាត់​ទា​យាន​អស់ ៣ ដង​ហើយ ដោយ​លើក​មូលហេតុ​ចង់​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋា​បាល ប៉ុន្តែ​ការពន្យារពេល​ត្រូវ​បញ្ចប់​ប្រសិនជា​លោក​ដល់​អាយុ ២៦ ឆ្នាំ ។​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

៤​ ​ផៈ​ឈុន ជិ​រ៉ា​ធី​វ៉ា​ត់​
​លោក ផៈ​ឈុន ជិ​រ៉ា​ធី​វ៉ា​ត់ តួឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ «Countdown» ដែល​ទើប​តែមាន​អាយុ ២៣ ឆ្នាំ ក៏​បង្ហាញ​លិខិត​ពន្យារ​ការចូល​ហ្វឹកហាត់​ទាហាន​នឹង​គេ​ដែរ​។ លើក​នេះ​គឺជា​លើក​ទី ៣ ហើយក៏​ជាការ​ប្រើ​សិទ្ធ​សុំ​ពន្យារពេល​លើកចុងក្រោយ ដោយ​មូលហេតុ​គឺ​មិនទាន់​បញ្ចប់​ការងារ​ឱ្យ​រួចរាល់ ព្រោះ​រឿង​ថត​មិនទាន់​ចប់ មិន​ចង់​បង្កបញ្ហា​ដល់​មិត្ត​រួមការ​ងារ​។​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

៥​ ​នី​ក​ខុន រៈវេ​យ​កុន​
​លោក នី​ក​ខុន រៈវេ​យ​កុន តារាចម្រៀង​ថៃ​កូនកាត់​អាមេរិក ដែល​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​សមាជិក​ក្រុម​ចម្រៀង «2PM» បាន​ហោះ​ពី​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចុះឈ្មោះ​ចូល​ហ្វឹកហាត់​ទាហាន​តាម​តម្រូវការ​ប្រទេសជាតិ ប៉ុន្តែ​ទីតាំង​ដែល​លោក​ត្រូវ​ចូល​ហាត់ មាន​អ្នកស្ម័គ្រចិត្ត​ពេញ​ទៅហើយ ដូចនេះ​ក៏​បន្ត​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​៕ ខេ​រី​
(​ប្រភព​៖ អឹម​ថៃ​)

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​

តារា​ប្រុស ៥ រូប ច្រានចោល​តួនាទី​