វិធីសាស្ត្រត្រឹមត្រូវក្នុងការប្រើប្រាស់ទឹកអប់!

តើអ្វីទៅគឺជាទឹកអប់?

ទឹកអប់គឺជាការលាយបញ្ចូលគ្នាន័យសារធាុតមួយចំនួន ដែលអ្នកផលិតទឹកអប់ឲ្យឈ្មោះថាសារធាតុ ឬ វត្ថុធាតុដើមនៃទឹកអប់។ យើងអាចរកវត្ថុធាតុទាំងអស់នោះបានពីធន់ធានធម្មជាតិដែលនៅជុំវិញខ្លួនយើង និង ពីការសំយោគវត្ថុធាតុដើមតាមបែបគីមីសាស្ត្រ។ ទឹកអប់ដែលមានគុណភាពល្អគឺមានក្លឹននៅជាប់ស្បែកខ្លួនរបស់យើងបានយូរ។

ទឹកអប់គឺជារបស់មួយដែលមានក្លឹនក្រអូបដែលធ្វើឲ្យនារីគ្រប់រូបចូលចិត្តប្រើប្រាស់ ប៉ុន្តែវាមិនមានន័យថាមានតែនារីដែលចូលចិត្ត និង ត្រូវគ្នាជាមួយទឹកអប់នោះទេ វាក៏ជាវត្ថុមួយដ៏ចាំបាច់សម្រាប់បុរសដូចគ្នា។

តើបុរសចាំបាច់ត្រូវការប្រើទឹកអប់ដែរឬទេ?

សំរាប់សុភាពបុរសការប្រើប្រាស់ទឹកអប់អាចជួយបង្កើននូវភាពទាក់ទាញរបស់ពួកគេ ក៏ដូចជាបង្កើននៅភាពជឿជាក់របស់ពួកគេនៅពេលដែលនៅជិតនារីៗជាទីស្រលាញ់ ឬ ក៏មនុស្សទូទៅផងដែរ។ វាជាការពិតណាស់ដែលថានៅពេលដែលបុរសៗយើងប្រើប្រាស់ទឹកអប់គឺអាចបង្កើនភាពទាក់ទាញរបស់យើងចំពោះនារី ដោយសារសំរាប់នារី ក្លឹនក៏ជាកត្តាមួយដ៏សំខាន់ដែរក្នុងការជ្រើសរើសមនុស្សប្រុសដែលខ្លួនពេញចិត្ត។ បើតាមការសិក្សារស្រាវជ្រាវនៅទ្វីអឺរ៉ុបគេបានរកឃើញថារូបសម្បត្តិគឺជាកត្តាចម្បងមួយនៅពេលដែលបុរសជ្រើរើសនារីដែលខ្លួនពេញចិត្ត ប៉ុន្តែសំរាប់នារីវិញគឺគេពឹងផ្អែកទៅលើក្លឹនសំរាប់បុរសដែលខ្លួនពេញចិត្ត។ ពោលគឺបុរសប្រើប្រាស់ភ្នែកក្នុងការជ្រើរើសដៃគូរ រីឯនារីវិញគឺប្រើប្រាស់ច្រមុះក្នុងការជ្រើសរើសដៃគូរ ទាំងអស់នេះគឺដោយសារនារីមានភាពវ័យក្នុងការទទួល និង យល់ដឹងក្លឹនជាងបុរស។

របៀបនៃការប្រើប្រាស់ទឹកអប់ឲ្យមានប្រសិទ្ធភាព

មានអ្នកប្រើប្រាស់មួយចំនួនមិនបានយល់ច្បាស់ពីការបាញ់ទឹកអប់នោះទេ ពួកគេតែងតែប្រើប្រាស់ទឹកអប់ក្នុងបរិមាណមួយដ៏ច្រើន និង មិនចំគោលដៅដែលជាហេតុធ្វើឲ្យអ្នកនៅជុំវិញខ្លួនឈួល ឬ ឆ្លួកនឹងក្លឹនទឹកអប់របស់ពួកគេ។ ដើម្បីជាសវាងនៅកំហុសឆ្គងទាំងអស់នេះយើងគួរតែធ្វើតាមការណែនាំមួយចំនួនខាងក្រោម ៈ

  • បាញ់ទឹកអប់ទៅលើបរិវេណស្បែកស្ងួតរបស់យើងក្នុងបរិមាណសមល្មមបន្ទាប់ងូចទឹករួច
  • សំរាប់អ្នកដែលមិនធ្លាប់ប្រើទឹកអប់គួរតែចាប់ផ្តើមដោយការបាញ់ទៅលើបរិវេណដើមទ្រូងមួយដងបានហើយ ជៀសវាងការប្រើប្រាស់ច្រើននាំឲ្យមានអារម្មណ៍មិនស្រណុកក្នុងខ្លួនជាមួយនឹងក្លឹនទឹកអប់
  • ប្រើប្រាស់ទឹកអប់នៅបរិវេណដងខ្លួនដែលមានកំដៅខ្ពស់ ដូចជាតំបន់ក ដើមទ្រូង និង ស្មារជាដើម ជៀសវាងបរិវេណត្រង់ក្លៀក និង បរិវេណដែលហប់។
  • យើងមិនគួរលាបទឹកអប់លើស្បែករួចដុះវានោះទេ ព្រោះវានឹងធ្វើឲ្យក្លឹនទឹកអប់អន់ថយ
  • យើងមិនគួរបាញ់ទឹកអប់នៅពេលដែលដើរនោះទេ ព្រោះតំណក់ទឹកអប់ភាគច្រើននឹងធ្លាក់ចុះទៅដីនៅពេលដែលយើងដើរ
  • ការបាញ់ទឹកអប់ទៅលើសំលៀកបំពាក់ជារឿងមួយដែលយើងគួរតែជៀសវាង ព្រោះមានទឹកអប់មួយចំនួនអាចធ្វើឲ្យប្រឡាក់ និង ខូចគុណភាពសាច់ក្រណាត់សំលៀកបំពាក់យើងបាន
  • ជៀសវាងការបាញ់ទឹកអប់ច្រើនពេកព្រោះវាអាចធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនយើងឈួល ឬ ឈ្លក់!!

ប្រភព៖ whatsupkhmer

  • វិធីសាស្ត្រត្រឹមត្រូវក្នុងការប្រើប្រាស់ទឹកអប់!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: