ផ្កាយ​៤​ទាហាន​ អ៊ី​ ឈាន​ ទទួល​បានការ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​

​បន្ទាប់​ពី​បញ្ចប់​ការ​កាន់កាប់​មុខ​តំណែង​ច្រើន​ឆ្នាំ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ ដោយសារ​ដល់​អាយុ​ចូល​និវត្តន៍​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៨០៤​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ផង​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ផង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១២៩១​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១២៩២​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។​ ប៉ុន្តែ​ឥឡូវនេះ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ដែល​គេ​ស្គាល់​ថា​ ជា​ស្វាមី​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ដ៏​មាន​ឥទ្ធិពល​នោះ​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៦៨​ ចុះ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សរុបសេចក្តី​មក​ ឯកឧត្តម​ ផ្កាយ​៤​ទាហាន​ អ៊ី​ ឈាន​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ក្លាយជា​សមាជិក​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ហើយ​ ៕​

ផ្កាយ​៤​ទាហាន​ អ៊ី​ ឈាន​ ទទួល​បានការ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​

Related