មេ​ធំ​គុក​ចាស់​ផ្លាស់​ចេញ​ ដាក់​មេ​ធំ​គុក​ថ្មី​ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គុយ​ ប៊ុ​ន​សន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៥២១៣​ (​ឋានន្តរស័ក្តិ​ថ្មី​ជា​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ អត្តលេខ​០០០១)​ ត្រូវ​បាន​ផ្លាស់​មុខ​តំណែង​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ហើយ​ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ជា​មេ​ធំ​គុក​អស់​រយៈពេល​ជិត​១១​ឆ្នាំ​ និង​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​រួច​មក​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ចាន់​ គឹ​ម​សេង​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ អត្តលេខ​០១១៤​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ជំនួស​ឯកឧត្តម​ គុយ​ ប៊ុ​ន​សន​ បន្ទាប់​ពី​បាន​ផ្ទេរ​ក្របខ័ណ្ឌ​មក​ក្នុង​ឋានន្តរស័ក្តិ​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ អត្តលេខ​២៥២៥​នៃ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​រួច​មក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/៣៥៨​ ចុះ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ គុយ​ ប៊ុ​ន​សន​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៦​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​លេខ​៥២៣​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០០៥​ ។​ ក្រោយមក​ លោក​ គុយ​ ប៊ុ​ន​សន​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ពេល​មាន​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៧​ ដោយ​អនុក្រឹត្យ​លេខ​៨២០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០០៦​ ។​ តម​ក​ទៀត​ លោក​ឧត្តមសេនីយ៍​ គុយ​ ប៊ុ​ន​សន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ អត្តលេខ​៦៥២១៣​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ដំណាលគ្នា​នឹង​ការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤០​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១១​ រហូត​មក​ដល់​ថ្ងៃ​ទី​បញ្ចប់​មុខ​តំណែង​ពេល​នេះ​ ខណៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មានរឿង​អាស្រូវ​ពុក​រលួយ​យ៉ាង​ខ្លាំង​ ជា​ពិសេស​ការ​ចរាចរណ៍​គ្រឿងញៀន​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ទៅ​ដល់​ក្នុង​គុក​ទូ​ទាំង​ប្រទេស​តែ​ម្តង​ ៕​

មេ​ធំ​គុក​ចាស់​ផ្លាស់​ចេញ​ ដាក់​មេ​ធំ​គុក​ថ្មី​ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​ មេ​ធំ​គុក​ចាស់​ផ្លាស់​ចេញ​ ដាក់​មេ​ធំ​គុក​ថ្មី​ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​

Related