​កូន​ងប់​នឹង Facebook ឬ​បច្ចេកវិទ្យា ផ្តល់​ផលវិបាក​អ្វីខ្លះ​?

​កូន​ងប់​នឹង Facebook ឬ​បច្ចេកវិទ្យា ផ្តល់​ផលវិបាក​អ្វីខ្លះ​?

​សព្វថ្ងៃនេះ មាន​មនុស្ស​ច្រើនណាស់ រាប់​ចាប់តាំងពី​កូនក្មេង រហូត​ដល់​មនុស្ស​ចាស់ គឺ​កំពុងតែ​ងប់ នឹង​បច្ចេកវិទ្យា ដូចជា ទូរស័ព្ទដៃ ការកំសាន្ត និង​បណ្តាញ​ទំនាក់ទំនង​សង្គម ជាពិសេស Facebook​។​

​ក្មេង​ជំទង់​ភាគច្រើន តែងតែ​ឆែក​ទូរស័ព្ទ​របស់​ខ្លួន ជាច្រើន​ដង​ក្នុង​មួយថ្ងៃៗ អាចនិយាយបាន​ថា ចាប់តាំងពី​ភ្ញាក់​ពី​គេង រហូតដល់​យប់ មុន​ចូល​គេង​។ ពួកគេ​ញៀន​នឹង​ការជជែក​គ្នា មើល​វីដេអូ និង​បង្ហោះ​រូប​បង្អួត​គ្នា​ជាដើម​។ រីឯ​ក្មេងៗ​តូច​វិញ អាយុ​ត្រឹមតែ​ពីរ​បី​ឆ្នាំ ក៏​អាច​ប្រើប្រាស់ iPad ឬ ទូ​ស័ព្ទ​ទំនើបៗ ដើម្ប​លេង​ហ្គែម​បានដែរ​។​

​ជា​ការពិត យើង​មិន​ប្រកែក ឬ​ប្រឆាំង​ទេ ក្នុង​ការ​ដែល​ឲ្យ​កូនៗ​របស់​អ្នក ប្រើប្រាស់​អ៊ី​ន​ធើ​ណេត ឬ​បណ្តាញ​សង្គម ដើម្បី​ស្វែករក​ឯកសារ មើល​ពិភពលោក និង​ទាក់ទង​គ្នា ប៉ុន្តែ ការប្រើ​ហួសហេតុ អាច​ធ្វើឲ្យប៉ះពាល់​ដល់ ៖

- បញ្ហា​សុខភាព ដូចជា បញ្ហា​លូតលាស់ ដោយសារ​តែ​មិនសូវ បញ្ចេញ​កម្លាំង និង​បង្ក​ជា​បញ្ហា​ភ្នែក​ជាដើម​
- ទទួល​ពិន្ទុ​មិនបាន​ល្អ នៅ​ក្នុង​សាលារៀន​
- ខ្វះ​ទំនាក់ទំនង ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ជុំវិញខ្លួន​
- មាន​ជំងឺផ្លូវចិត្ត បាក់​ទឹកចិត្ត ស្ត្រេ​ស និង​ថប់​បារម្ភ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។