​តើ​កូន​ក្មេង​មិនទាន់​បាន​មួយ​ខួប​គួរតែ​ញ៉ាំ​ទឹក​ច្រើន​ឬ​?

​តើ​កូន​ក្មេង​មិនទាន់​បាន​មួយ​ខួប​គួរតែ​ញ៉ាំ​ទឹក​ច្រើន​ឬ​?

​ការ​ញ៉ាំ​ទឹក​ច្រើន​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប ព្រោះ​វា​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​បាន ប៉ុន្តែ​តើ​កូន​ក្មេង​ដែល​មិនទាន់​បាន​មួយ​ខួប​ពិតជា​ត្រូវការ​ញ៉ាំ​ទឹក​ច្រើន​ដូច​អ្នក​ឬទេ​?

​ទារក ឬ​កូនក្មេង​ដែល​មិន​ទាន់​បាន​មួយ​ខួប គឺ​មាន​ពោះវៀន និង​ក្រពះ​ខ្សោយ​ជាង​មនុស្សពេញវ័យ ម្យ៉ាងទៀត​ក្រលៀន​ក៏​មិន​ទាន់​លូតលាស់​បាន​ល្អ​ដែរ លុះ​ដល់​បាន​មួយ​ខួប​ទើប​លូតលាស់​គ្រប់​ដូច​មនុស្ស​ពេញវ័យ​វិញ​។ ដូចនេះ​ប្រសិនជា​កូន​ញ៉ាំ​ទឹក​ច្រើន វា​នឹង​អាច​ផ្ទុក​ជាតិ​ទឹក​ជាច្រើន​ក្នុង​រាងកាយ​របស់គេ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​រាងកា​យ ជាពិសេស​គឺ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​តែម្តង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​កូនអាចមាន​អា​ការៈក្អួត ឬ​វិលមុខ​ជាដើម បើ​ធ្ងន់ធ្ងរ​អាច​សន្លប់​ទៀតផង​។ ដូចនេះ​ក្រៅពី​បំបៅ​ទឹកដោះគោ​ដល់​កូន អ្នក​មិន​ត្រូវឲ្យ​គេ​បៅ​ទឹក​ច្រើន​ឡើយ ប្រសិនជា​គេ​នោម​ធម្មតា ដោយ​មិន​ច្រើនពេក និង​មិន​តិចពេក ព្រោះ​នៅក្នុង​ទឹកដោះ​អ្នកមាន​សារធាតុ​ទឹក​រហូតដល់​ទៅ​៩០​ដល់​៩៥%​ទៅហើយ រីឯ​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ​វិញ​មាន​រហូត​ដល់​៨៦% ដូចនេះ​កូន​អាច​មាន​សារ​ធាតុទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​របស់គេ​រួចទៅហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។