​កូនក្មេង ញ៉ុក​របស់​អ្វី ចូល​រន្ធ​ច្រមុះ គួរ​ធ្វើ​បែបណា​?

​កូនក្មេង ញ៉ុក​របស់​អ្វី ចូល​រន្ធ​ច្រមុះ គួរ​ធ្វើ​បែបណា​?

​ក្មេង​តូចៗ ពេល​ចេះ​ចាប់​កាន់​អ្វីមួយ ច្បាស់​ណាស់ គេ​ប្រាកដជា យកទៅដាក់​ក្នុង​មាត់ ឬ​រន្ធ​ច្រមុះ​ជា​មិនខានឡើយ ដូច្នេះ ឪពុក​ម្តាយ​គ្រប់រូប គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​។​

​របស់​ដែល​ចូលទៅ​ក្នុង​រន្ធ​ច្រមុះ វា​ពិបាក​នឹង​ចេញ​មក​វិញ ដោយ​ខ្លួនឯង​ណាស់ ហើយ​វា​ក៏​អាច​នឹង​ទៅ រាំងខ្ទប់​ការបញ្ចេញ ទឹករំអិល​ច្រមុះ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ កកើត​ជា​បាក់តេរី​យ៉ាងច្រើន​។ រន្ធ​ច្រមុះ​ដែល​ស្ទះ អាច​ធ្វើឲ្យ​កុមារ ពិបាក​ដកដង្ហើម ពេល​នោះ​ហើយ ដែល​វា​អាច​បង្ក ជា​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​។​

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​
-​    ​ប្រាប់​កូន​នៅ​ឲ្យ​ស្ងៀម និង​កុំ​ភ័យខ្លាច​
-​    ​បើ​គេ​ចេះ​និយាយ ត្រូវ​សួរ​គេ ថា​គេ​ដាក់​អ្វី ចូលទៅ​ក្នុង​ច្រមុះ​?
-​    ​ត្រួតពិនិត្យ​មើល ថា​តើ​វា​ចូលទៅ​ជ្រៅ ក្នុង​ច្រមុះ ឬ​នៅ​នៅ​រាក់​ក្បែរ​នេះ​ទេ​?
-​    ​ព្យាយាម​យក​ចន្ទៀស​មុខ​ទាល ហើយ​ស្តើង ដើម្បី​ចាប់​យក​វា​ចេញ ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា វា​នៅ​ជិត ហើយ​អ្នក​អាចធ្វើ​បាន​
-​    ​បើ​មិន​ទុក​ចិត្ត​ទេ អ្នក​មិន​ត្រូវ​ចាប់​វា​ចេញ​ឡើយ ពីព្រោះ អ្នក​អាច​នឹង​រុក​វា កាន់តែ​ជ្រៅ ចូលទៅ​ក្នុង​រន្ធ​ច្រមុះ​
-​    ​ក្នុង​ករណី​ខ្លះ បើ​កូន​អ្នក​ដាក់​គ្រាប់សណ្តែក គ្រាប់​បាយ ឬ​នំប៉័ង​ចូល​ក្នុង​ច្រមុះ អ្នក​អាច​ផ្សើម​វា​នឹង​ទឹក​បន្តិច រួច​យក​សឺ​រ៉ាំ​ង​ធំៗ មក​បឺត​យក​ចេញ​
-​    ​យ៉ាងណាមិញ អ្នក​គួរ​ប្រញាប់​នាំ​កូន ទៅ​កាន់តែ​មន្ទីរពេទ្យ ជាបន្ទាន់ ដើម្បី​ប្រាកដថា កូន​អ្នក​មិន​អី​។​
​ការណែនាំ​
-​    ​ទុក​របស់​តូចៗ ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​
-​    ​កុំ​ឲ្យ​ក្មេងៗ លេង​របស់​អ្វី ដែល​តូច​ជាង​មាត់​របស់​គេ​ឲ្យសោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។